0

មន្ត្រីរាជការ​ក្រុង​ប៉ោយ​ប៉ែត រៀបចំ​កែលំអ​ក្រុង ដើម្បី​សោភ័ណភាព ក្រុង​និង​សុខភាព​ប្រជាពលរដ្ឋ​

មន្ត្រីរាជការ​ក្រុង​ប៉ោយ​ប៉ែត រៀបចំ​កែលំអ​ក្រុង ដើម្បី​សោភ័ណភាព ក្រុង​និង​សុខភាព​ប្រជាពលរដ្ឋ​

​ខេត្ត​បន្ទាយមានជ័យ​៖ មន្ត្រីរាជការ​ក្រុង​ប៉ោយ​ប៉ែត រៀបចំ​កែលំអ​ក្រុង លើ ចំណាត់ការ បញ្ហា​អនាម័យ និង​សោភ័ណភាព បង្គោល​ភ្លើង ប្រព័ន្ធ​ប្រឡាយ​និង​លូទឹក​ដើម្បី​សោភ័ណភាព ក្រុង​និង​សុខភាព​ប្រជាពលរដ្ឋ កាល​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​ក្រុមការងារ​សង្កាត់​ផ្សារកណ្តាល ដឹកនាំ​ដោយ​លោក គាត ហ៊ុល ចៅសង្កាត់​បាន​បើក​យុទ្ធនាការ រៀបចំ​សណ្តាប់ធ្នាប់ និង​បោសសំអាត​បរិស្ថាន តាម​ដង​ផ្លូវជាតិ​លេខ​៥ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយឡែក សង្កាត់​ប៉ោយប៉ែត ក៏​បាន​ដឹកនាំ​ក្រុមការងារ​របស់​ខ្លួន ចុះ​ជីករណ្តៅ​ដាំ​បង្គោល​ភ្លើង​ថ្មី តាម​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ចំណុច​រង្វង់​មូល ដល់​ផ្សារ​កណ្តាល ដើម្បី​កែលម្អ​សោភ័ណភាព ក្រុង​បន្ថែមទៀត ដែល​តាម​គម្រោង អាច​នឹង​រួច​នៅ​មុន​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​ខាងមុខ ។​

​លោក ង៉ោ ម៉េង​ជ្រួន អភិបាល ក្រុង​ប៉ោយប៉ែត បាន​ថ្លែងឲ្យដឹងថា បញ្ហា​កែប្រែ​ប្រព័ន្ធ​បង្គោល​លម្អ តាម​បណ្តា​ផ្លូវជាតិ​លេខ​៥ តាមផ្លូវ​បេតុង​តូចធំ ជុំវិញ​ក្រុង គឺ​ត្រូវ​កែលម្អ​ថ្មី ដោយ​បំពាក់​ប្រព័ន្ធ​អំពូល​ទំនើប ភ្លឺ​ខ្លាំង​ជាង​មុន និង​ដាក់​បង្គោល​ស្អាត​រឹងមាំ ចំណែក​បង្គោល​ថ្មី និង​អំពូល​ថ្មី ដោយ​ការចូលរួម ថវិកា​រដ្ឋបាល​សប្បុរ​សជន​ជុំវិញ​ក្រុង ជាពិសេស​នោះ​ក្រុមហ៊ុន​អាន​កូ បាន​ជួយ​ឧបត្ថម្ភ​ធំ​តែ​ម្តង សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​កាត់​សំ​យ៉ាប និង​ស្លាក​យីហោ​ទាំងឡាយណា ដែល​រំលោភ​ចូល​ផ្លូវ​សាធារណៈ ជា​ពិសេស​ផ្លូវ​ជាតិ​លេខ​៥ គឺ​ត្រូវ​កាត់ចោល​ជា​កំហិត ប្រសិន​ជន​ពលរដ្ឋ មិន​ស្តាប់​ការ​ណែ​របស់​រដ្ឋបាល​ក្រុង សង្កាត់​នោះ​ទេ នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន ៕

 

2015_11_20rt2 (1) 2015_11_20rt2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!