0

​មន្ត្រី​យោធា​ម្នាក់​បាញ់សម្លាប់​យោធា​ម្នាក់​ចំណុះ​កងពល​៥៣​ដូច​គ្នា​ដោយ​រឿង​ស្នេហា​ត្រីកោណ​

​មន្ត្រី​យោធា​ម្នាក់​បាញ់សម្លាប់​យោធា​ម្នាក់​ចំណុះ​កងពល​៥៣​ដូច​គ្នា​ដោយ​រឿង​ស្នេហា​ត្រីកោណ​

ខេត្ត​បាត់ដំបង​៖ មន្ត្រី​យោធា​ម្នាក់ ជា​មេ​បញ្ជារ​ការរង​គ​២ ឈរជើង​នៅ​ចំណុច​ភ្នំ​កេះ​នៃរ​វៈ​៥៣៤ បាន​លួច​បាញ់​សម្លាប់​យោធា​ម្នាក់​ទៀត​នៅ​វរៈ​៥៣៣​ចំណុះ​កងពល​៥៣​ដូច​គ្នា​ដោយ​រឿង​ស្នេហា​ត្រីកោណ​។​    ​

​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​និង​ស្រុក​កំរៀង​ស្រុក​ភ្នំព្រឹក​ស្រាវជ្រាវ​ឃាត់ខ្លួន​កាល​រសៀល​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ភូមិ​កំប្រ៉​ង់​ឃុំ​តាក្រី​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

​គួរ​រំលឹក​ដែរ​ថា ៖ កាលពីរ​វេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោយ​ស្នាក់ការ​ភូមិ​ភ្នំ​ប្រាំពីរ ស្ថិតក្នុង ភូមិ ភ្នំ​ប្រាំពីរ ឃុំ បួ​រ ស្រុក ភ្នំព្រឹក មាន​ករណី​ឃាតកម្ម​កើតឡើង​ដោយ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើប្រាស់​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក ចូល​ទៅ​លប​ធ្វើ​សកម្មភាព​បាញ់​ចំនួន ០១​គ្រាប់ ទៅលើ​ជនរងគ្រោះ ចំ​ក្បាល​ពីក្រោយ​ផ្នែក​ខាងស្តាំ ធ្លុះ​ទៅ​ក្រោម​ត្រចៀក​ខាងឆ្វេង និង​ធ្លុះ​ពី​កំភួនដៃ​ទៅ​កែងដៃ​ឆ្វេង បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​ឈ្មោះ​លី ឈន​ឈុន ភេទ ប្រុស អាយុ ៤៧​ឆ្នាំ ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សឿន ស៊ី​វន អាយុ ៣៧​ឆ្នាំ មានកូន​៣​នាក់ ស្រី​១​នាក់ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ ។​ពេល​កើតហេតុ ប្រពន្ធ និង​កូន​ជនរងគ្រោះ​មិន​នៅផ្ទះ​ទេ​។

​លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ថា ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​មាន ឈ្មោះ នី​.​នឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​មុខងារ​ជា មេ​បញ្ជារ​ការរង​គ​២ ឈរជើង​នៅ​ចំណុច​ភ្នំ​កេះ​នៃរ​វៈ​៥៣៤​ចំណុះ​កងពល​ថ្មើជើង​លេខ​៥៣​។​

​ក្រោយពី​កើតហេតុ ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ចំណុច​ក្រោយ​ស្នាក់ការ​ភូមិ​ភ្នំ​ប្រាំពីរ ស្ថិតក្នុង ភូមិ ភ្នំ​ប្រាំពីរ ឃុំ បួ​រ ស្រុក ភ្នំព្រឹក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខិតខំ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ក្រោយ​ពី​ដឹង​ថា ឃាតក​ជា​យោធា​ដូច​គ្នា​ក៏​សហការ​ជាមូយ​លោក​ជា​ភួង​ភារម្យ​មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥៣​និង​ស្នើរ​យោបល់​លោក​ស​ថេត​ស្នងការ​និង​លោក​នួន​សាន​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​បាត​ដំបង​នាំខ្លួន​ជនសង្ស័យ ឈ្មោះ នី​.​នឿន នាំ មកកាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ភ្នំព្រឹក ដើម្បី​ធ្វើ​ការសាកសួរ ។​

​ជនសង្ស័យ​ដែល​ជា​ឃាតក បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​ថា ខ្លួន​ពិតជា​បាន​ប្រើ​អាវុធខ្លី​បាញ់​សម្លាប់​ជន​រងគ្រោះ​មែន មូលហេតុ​ជនរងគ្រោះ​ទាក់ទង​ជាមួយ​ស្រី​កំណាន់​របស់ខ្លួន​។

​បច្ចុប្បន្ន​ជន សង្ស័យ​ខាងលើ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅ​ស្នងការដ្ឋាន​នគ​របា​ខេត្ត​ចាត់ការ​បន្ត​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

 

2015_11_19rt4 (2) 2015_11_19rt4 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!