ខេត្តបន្ទាយមានជ័យ៖ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ឋ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសូងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្នុងភូមិជប់ ភូមិរោលជ្រូក និងភូមិប្រាសាទ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាស្រុកព្រះនេត្រព្រះ ។
វត្តមានអញ្ជើញចូលរួមមានឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្ត ឯកឧត្តម Solomon kebebe អគ្គនាយកភ្នាក់ងារសហពន្ឋ័ចុះបញ្ជីដីទីក្រុង មកពីប្រទេសអេត្យូពី ដោយមានកាចូលរួមពី លោកប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ជាច្រើននាក់ទៀត ។
ដោយឡែក សម្រាប់ ទិន្នន័យក្បាលដីដែលត្រូវបិតផ្សាយនាពេលនេះមាន សរុបចំនួន ១៩៣៥ក្បាលដី ស្ថិតនៅក្នុងភូមិជប់ ភូមិរោលជ្រូក និងភូមិប្រាសាទ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ មានដូចខាងក្រោម ៖
1-ភូមិជប់ដែលមានក្បាលដីសរុបចំនួន៦៤២ក្បាលដី
2-ភូមិរោលជ្រូកដែលមានក្បាលដីសរុប៥៧៥ក្បាលដី
3-ភូមិប្រាសាទដែលមានក្បាលដីសរុប៧២៨ក្បាលដី
ចំពោះ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានរយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ។រយៈពេល៣០ថ្ងៃនេះជាពេលវេលាកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់លោក-លោកស្រីពិតជាត្រឹមត្រូវ ឫអត់។ ប្រសិនបើមានកំហុសឆ្គង ដោយប្រកាណាមួយដូចជា ខុសឈ្មោះថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល៣០ថ្ងៃនេះ(សូមបញ្ជាក់ថាក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរអ្នកកានកាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានឡើយ) ៕