ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិ បានដង្ហែអង្គកឋិនទាន ចេញពីក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ឆ្ពោះទៅវត្តពោធិវាលថ្មពួក ស្រុកថ្មពួក ពេលទៅដល់ទើសកន្លែងចតរថយន្ត ក្នុងចំណោមបុរសម្នាក់បានអោយអ្នកលក់លតឆារើទៅលក់កន្លែងផ្សេងតែអ្នកលក់មិនស្តាប់ក៏កើតរឿងវាយគ្នាតែម្តងនេះគឺ ធ្វើបុណ្យបែរធ្វើបាប បន្ទាប់មកបក្ខពួកបង្កក៏គេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាក្រោយទទួលបណ្តឹងជនរងគ្រោះ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសុំដីកាពីតុលាកា ដើម្បីតាមចាប់បក្ខពួកជនបង្កអោយមានហឹង្សារបួសស្នាមយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជនបង្ករបួសស្នាមរូបនេះ មានឈ្មោះ ហឿន ឡាំ អាយុ៣៧ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ រីឯជនរងគ្រោះវិញមានឈ្មោះ គង់ សារិទ្ធ អាយុ៥២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានអោយដឹងថាមុនកើតហេតុជនរងគ្រោះ កំពុងលក់លតឆា នៅក្បែរវត្ត ស្រាប់តែជនសង្ស័យ បានបញ្ជារឲ្យទៅលក់ នៅខាងជើងវត្តវិញ តែជនរងគ្រោះឆ្លើយថា ហេតុអីមកដេញតែខ្ញុំ ចុះអ្នកផ្សេងទៀត ហេតុអី មិនដេញផង។ ភ្លាមៗនោះជនសង្ស័យបានស្ទុះមកវាយ ជនរងគ្រោះចំផ្ទៃមុខ ហើយជនរងគ្រោះ ក៏តបតតែត្រូវបានបក្ខពួក ជនបង្កមកជួយចាប់ក្រៀកជនរងគ្រោះជាប់់ ៕