ខេត្តបាត់ដំបង ៖ វង់ល្បែងអាប៉ោង២កន្លែងនៅស្រុករតនៈមណ្ឌល ដែលម្ចាស់ដាក់លេងចលល័ត ពីផ្ទះឈ្មោះ មឹង ក្នុងភូមិតាគ្រក់ និងទៅផ្ទះឈ្មោះរ៉ា បង្កឲ្យបុរសម្នាក់ស្លាប់ដោយជនរងគ្រោះចាញ់ប្រាក់១៥០០ដុល្លារ ផឹកថ្នាំពុលបាញ់ស្មៅសម្លាប់ខ្លួន កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
គួរបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង បានចុះធ្វើការបង្ក្រាបទីតាំងលេងអាប៉ោងដុៈស្លែ ដែលទទីតាំងនៅចំណុចផ្ទះរបស់ឈ្មោៈឡាច សាវុធហៅមឹង ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៧វិច្ឆិកាថាការបង្ក្រាបមិនរាងចាលមិនបានប៉ុន្មានថ្ងៃផងក៏កើតរឿងចាញ់ល្បែងសម្លាប់ខ្លួនហាក់បីដូចថ្គើនសមត្ថកិច្ច។ បុរសរងគ្រោះស្លាប់មានឈ្មោះ រ៉ូន រឿន អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធ២នាក់. ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ៥៥ឆ្នាំ មានកូន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ និងប្រពន្ធចុង ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ ទាំងអស់គ្នារស់នៅភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌល។ថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវជាប្រភេទថ្នាំលេខ១នៅប្រទេសថៃ ។
ប្រភពព័ត៌មានពីស្ត្រី ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ ជាប្រពន្ធចុង បានរៀបរាប់ឱ្យដឹ ងថា មុនពេលកើតហេតុ ប្តីរបស់នាង បានយកលុយចំនួន១៥០០ដុល្លារ ពីមេជាងសំណង់ ម្នាក់ប្រើឱ្យទៅទិញសម្ភារៈមួយចំនួន សម្រាប់ធ្វើផ្ទះឱ្យគេ ប៉ុន្តែប្តីគាត់យកទៅលេងល្បែងអា ប៉ោង បណ្តាលឱ្យចាញ់អស់រលីង ហើយក៏ត្រឡប់មកផ្ទះវិញទាំងបាតដៃទទេ ។ ពេលមកផ្ទះវិញ ប្តីប្រើឱ្យនាងទិញមីឆុងឱ្យគាត់ហូប លុះនាងត្រឡប់ពីទិញមីវិញមកដល់ផ្ទះស្រាប់តែឃើញប្តី ក្អួតចេញសុទ្ធតែទឹកខៀវ ហេតុការណ៍ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ពេលសួរនាំទៅប្តីគាត់ប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ទទួលចម្លើយភ្លាមក៏ប្រញាប់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន ដោយសភាព ធ្ងន់ធ្ងរក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង
ដោយសារថ្នាំពុលនេះសាហាវបានកាត់ផ្តាច់ក្រពះ ពោះវៀន ដាច់សាច់ក្អួតចេញមកទាំងដុំៗ
ជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ហើយក៏ស្លាប់តែម្តង នារសៀលម៉ោង៤និង១០នាទីថ្ងៃដដែល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថាជនរងគ្រោះខាងលើទៅលេងល្បែងអាប៉ោង២កន្លែងដែលកន្លែងបើកលេងទាំង២កន្លែងជាបងប្អូននិងគ្នា។ម្តងនៅផ្ទះឈ្មោះមឹង ភេទប្រុស អាយុ៥០ឆ្នាំនៅភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌល។ម្តងនៅលេងផ្ទះ ឈ្មោះ ហេង ភេទប្រុស អាយុជាង៤០ឆ្នាំ មានប្រពន្ធ ឈ្មោះ រ៉ា អាយុជាង៤០ឆ្នាំ ស្ថិតនៅភូមិស្វាយស ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៕