ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់តណ្ហាដល់កំពូល ទ្រាំមិនបាន ចាប់រំលោភស្ត្រីចំណាស់ម្នាក់នៅផ្ទះ មិនបានសម្រេច នាងរើបំរាស់ស្រែកអោយអ្នកជិតខាងជួយទាន់ពេល ហើយឃាត់ខ្លួនអោយសមត្ថកិច្ចនគរបាលកាលវេលាម៉ោង ១២និង២០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ត្រង់ចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចំណោមបានប្រាប់ថាបុរសសង្ស័យដែលឡើងចាប់រំលោភស្ត្រីចំណាស់មានឈ្មោះហេងប៊ុនសុជាតិអាយុ២៩ឆ្នាំទីលំនៅអចិន្ត្រៃយ៍ភូមិអន្លង់ថ្ងាន់លិចឃុំបត់ត្រង់ស្រុកមង្គលបូរី(បច្ចុប្បន្នស្នាក់នៅបណ្តោះ អាសន្ននៅភូមិ-ឃុំកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះធអអាយុ៥៧ឆ្នាំរស់នៅចំណុចកើតហេតុខាងលើអះអាងថាជនសង្ស័យនេះបានធ្វើសកម្មភាពឡើងទៅលើផ្ទះហើយព្យាយាមចាប់រំលោភខ្លួនតែមិនបានសំរេចដោយសារជនរងគ្រោះរើបម្រះហើយស្រែកអោយអ្នកជិតខាងជួយចាប់យកមកប្រគល់ជូននគរបាលប៉ុស្តិ៍។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅត្រួតពិនិត្យ កន្លែងកើតហេតុដើម្បីឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ ដើម្បីជៀសវាងជនសង្ស័តរត់គេចខ្លួចបាន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសប៉នរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះពិតមែន ដោយខ្លួន ស្រែកឃ្លាននិងដាច់យូរផងនោះ ទើបសម្រេចចិត្តធ្វើបែបនេះទៅ ។ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចបានឃុំខ្លួន បណ្តោះអាសន្ននៅប៉ុស្តិ៍ ឃុំចំណោមដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕