បាត់ដំបង ៖ កម្មករសំណង់បុកគ្រឹះផ្ទះប្រទះឃើញកេសគ្រាប់កាំភ្លើងច្រើនប្រភេទចំនួន ៤ កេស បានហៅសមត្ថកិច្ចចំរុះមកពិនិត្យរួចយកប្រគល់អោយស៊ីម៉ាក កាលម៉ោង១១ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ប្រភពពីកម្មករសំណង់់បានអោយដឹងថា ទីតាំងនេះផ្ទះសាងសង់ថ្មីមាន ម្ចាស់ផ្ទះឈ្មោះ សេង គឹមសួ អាយុ៥៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានជួលកម្មករជីកដី និងបុកគ្រឹះ ធ្វើផ្ទះថ្មី ស្រាប់តែប្រទះឃើញកេះគ្រាប់កាំភ្លើងចំនួន៤កេះ ដោយក្នុងនោះមាន គ្រាប់ស៊ីវិនធីណៃ M18 គ្រាប់បែកក្រឡាទាប ស្រោមអាវុធកាំភ្លើងខ្លី បង់គ្រាប់ មួយចំនួនទៀត។
កម្លាំងសមត្ថកិច្ចចំរុះបានប្រគល់គ្រាប់កាំភ្លើងទាំងចាស់ឬមធ្យមអាចប្រើការបានជូនខាងមន្ត្រីស៊ីម៉ាកយកទៅចាត់ការតាមផ្លូវច្បាប់៕