ខេត្តកំពត ៖ ថៅកែដេប៉ូចែកចាយបារីសេកសាខាកំពត ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ ដោយក្រុមចោរចូលវាយប្លន់យកទ្រព្យសម្បត្តិមួយចំនួនកាលម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
សមត្ថកិច្ចសង្ស័យដាក់ការសង្ស័យថា អាចជាករណីប្លន់ ព្រោះបើតាមការពិនិត្យនៅក្នុងផ្ទះ គឺបានបាត់បង់ទូដែក១ និងឃើញចំរឹងដែកបង្អួចមានសភាពខុសពីធម្មតា ។ មានអំពើមនុស្សឃាតនៅដេប៉ូចែកចាយបារីសេកសាខាកំពត ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ ។
ប្រភពបន្តថា បុរសជាប្តីឈ្មោះហ៊ា អាង ដែលរងរបួសធ្ងន់នោះ ត្រូវបាត់បង់ជីវិតហើយបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយត្រូវក្រុមគ្រួសារបញ្ជូនត្រឡប់មកផ្ទះវិញ ។
ប្រភពពីកូនប្រុសរបស់ជនរងគ្រោះឱ្យដឹងថា ជាធម្មតាផ្ទះឪពុក-ម្តាយខ្លួន គឺតែងតែបើកទ្វាររកស៊ីនៅម៉ោង៦ព្រឹក ។ លុះនៅថ្ងៃកើតហេតុនេះ រហូតដល់ម៉ោង០៩ព្រឹកហើយ គេមិនឃើញពួកគាត់ចេញមកបើកទ្វារផ្ទះដូចសព្វដងទេ ធ្វើឱ្យអ្នកជិតខាងមានការងឿងឆ្ងល់ ក៏បានទូរស័ព្ទប្រាប់ខ្លួន ទើបជិះម៉ូតូមកមើល និងគាស់ទ្វារចូល ស្រាប់តែឃើញម្តាយខ្លួនស្លាប់នៅលើគ្រែ និងមានឈាមប្រឡាក់ពេញពូក ។ ឯឪពុករបស់ខ្លួននៅមានដង្ហើម ក៏បញ្ជូនទៅសង្គ្រោះ តែជាអកុសល ក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ដោយមិនដឹងថា មានរឿងអ្វី និងកើតឡើងតាំងពីពេលណានោះទេ ។
សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាស្វែងរកក្រុមជនសង្ស័យចាប់ខ្លួនយកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕