0

បុរស​ម្នាក់​ជា​យោធា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់​នៅ​ផ្ទះ​

បុរស​ម្នាក់​ជា​យោធា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់​នៅ​ផ្ទះ​

បាត់ដំបង ៖ បុរស​ម្នាក់​ជា​យោធា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់​នៅ​ ផ្ទះ នៅ ម៉ោង​១៨​និង​៤០​នាទី​រសៀល ថ្ងៃទី​១៤.​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ​នៅ​ចំណុច ខាងជើង​ផ្សារ​ភ្នំ​ប្រាំពីរ​ប្រហែល​២៥០​ម៉ែត្រ​ភូមិ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​។​

​ប្រភព​ពី​លោក សារ៉េត វិសេស​ដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក​បានអោយដឹងថា បុរស​ដែល​គេ​បា​ញ៉​សម្លាប់​មានឈ្មោះ លី គឹមឈុន អាយុ​៤៧​ឆ្នាំ បាន​ស្លាប់ និង​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ មាន​មុខរប​ជា​យោធា​វរៈ​៥៣៣F៥៣ ។​

​ជនរ​គ្រោះ​ត្រូវ​អាវុធខ្លី​ចំ​ពីក្រោយ​ខាង​ធ្លាយ​ទៅ​ខាងធ្វេង​ជិត​ក (​ឃាតក​បាញ់​ជិត​បំផុត​)​ ។ ​ចំពោះ​មូលហេតុ​អ្វី​នោះ​សមត្ថកិច្ច​មិនទាន់​ធ្វើ​ការសន្និដ្ឋាន​នោះទេ ។ ប៉ុន្តែ​បើ​តាម​ការបំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ​បានបញ្ជាក់​ថា កាល​រសៀល​ល្ងាច​មិញ​ជនរងគ្រោះ​បាន​ទៅ​លួច​វាស់ដី​ក្រុមហ៊ុន សួន​មានសម្បត្តិ​នៅ​ចំណុច បុស​ស្អំ​ ​ហើយ​បាន​ ត្រឡ​ប៉​មកវិញ ក៏​មាន​រឿង​ដូច​ខាងលើ​តែម្តងទៅ ។​ ​សាកសព​ត្រូវបាន​ក្រុម​គ្រួសា​រាប់ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

 

2015_11_15a (2) 2015_11_15a (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!