ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាកម្មករទៅបត់ជើងធំនៅដីគេទុកចោល (បរិវេណដីឧកញ៉ាវង្សឌួង) យកដៃឆ្កឹះបោចស្មៅប៉ះ គ្រាប់បេ៦០ ផ្ទុះរបួសធ្ងន់់កាលពីម៉ោង៦និង៣០នាទី យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០១៤ នៅចំនុចក្បែរដើមស្រល់ផ្កាយ៥(អតីត ជាកន្លែងសមរភូមិប្រយុទ្ធ)ភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត្រក្រុងប៉ោយប៉ែត្រ ។
ប្រភពបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះចិត្តអាយុ២៤ឆ្នាំរបួសចំខ្លួននិងភ្នែក របរជាកម្មករសំណង់ និងស្នាក់នៅបុរីKTH ក្នុងភូមិកើតហេតុខាងលើ មានទីលំនៅភូមិស្រះកែវ ឃុំកំពង់ព្រះស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅបត់ជើងធំនៅកន្លែងកើតហេតុ លុះឃើញរបស់សង្ស័យក៏យកដៃឆ្កិះទាញព្រោះមិនដឹងថាជាមីនឬគ្រាប់បេនោះទេ ស្រាប់តែផ្ទុះបណ្តាលឲ្យរបួសពេញខ្លួនប្រាណតែម្តង ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបានចាត់ចែងកម្លាំងចុះពិនិត្យកន្លែងកើតហេតុ និងបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីសង្គ្រោះបន្ទាន់ និងជួយឧបត្ថម្ភដល់ជនរងគ្រោះចំនួន១០០ដុល្លា ៕