0

​បុរស​៥​នាក់​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ​ផឹក​ស្រាស​យក​ច្រឡំ​ដប​ថ្នាំ​បាញ់​ស្មៅ​ចាក់​ផឹក​ពុល​របួសធ្ងន់​២​នាក់​និង​ស្រាល​៣​នាក់​

​បុរស​៥​នាក់​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ​ផឹក​ស្រាស​យក​ច្រឡំ​ដប​ថ្នាំ​បាញ់​ស្មៅ​ចាក់​ផឹក​ពុល​របួសធ្ងន់​២​នាក់​និង​ស្រាល​៣​នាក់​

បាត់ដំបង ​៖ ​បុរស ​៥ ​នាក់​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ​ ពេល​សំរាក​ពី​ការងារ​នាំគ្នា​ផឹក​ស្រាស​យក​ច្រឡំ​ដប​ថ្នាំ​បាញ់​ស្មៅ​ចាក់​ផឹក ​បណ្តាលអោយ​ពុល​របួសធ្ងន់​២​នាក់​និង​ស្រាល​ ៣ ​នាក់​ ត្រូវ​មិត្តភ័ក្តនាំ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ ​កាលពី​ម៉ោង​៧​និង​៣០​នាទី​ យប់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០០១៤​នៅ​ចំនុច​TV24502 64200​ភូមិ​អូរ​តា​សុខ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​។​

​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ភ្នំ​ព្រឹក​បាន​អោយដឹងថា​ក​រ​ណី​ពុល​ថ្នាំ​បាញ់សំលាប់​ស្មៅ​កើតឡើង​លើ​កម្មករ​ចំនួន​5​នាក់​មាន​៖
1/​ឈ្មោៈ សី ទក​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​(​ស្រាល​)
2/​ឈ្មោៈសុំ សៅ​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​(​ធ្ងន់​)
3/​ឈ្មោៈ​កង ថា​អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករ​(​ស្រាល​)
4/​ឈ្មោៈ​ម៉េង ហេង​អាយុ​៣៨​ឆ្នាំ​មុខរបរ​កម្មករ​(​ស្រាល​)
5/​ឈ្មោៈ​សួនធូ​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​(​ធ្ងន់​)​ទាំង​០៥​នាក់​រស់នៅ​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង​។​
​ប្រភព​បាន​បញ្ជាក់​ថា​មូលហេតុ​ពុល​បាញ់ថ្នាំ​ស្មៅ​ដោយ​កម្មករ​សំរាក​ពី​ការងារ​នាំគ្នា​ផឹក​ស្រាស​ហើយ​មាន​ដប​ដាក់​ថ្នាំ​បាញ់​ស្មៅ​និង​ដប​ស្រាស​នៅក្បែរ​គ្នា​ទើប​ពួកគេ​ច្រឡំ​យកមក​ចាក់​ផឹក​ទើប​បណ្តា​យ​ឲ​ពុល​តែម្តង​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៥​នាក់​ត្រូវបាន​មិត្ត​ភ័ក្តិ​និង​ក្រុម​គ្រួសា​រ​បញ្ជួន​មក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ស្រុក​ភ្នំព្រឹក​ ៕

 

2015_11_13b (1) 2015_11_13b (2) 2015_11_13b (3) 2015_11_13b (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!