ខេត្តស្ទឹងត្រែង ៖ ក្រុមឈ្មួញទុច្ចរិតឆ្លៀតឱកាសឱ្យកូនយាយព្រឿងឈ្មោះ អាតឹង ធ្វើសកម្មភាពដឹក ជញ្ជូនឈើប្រណីតតាម ទូកចេញពីស្រុកសៀមប៉ាង រាប់សិបម៉ែត្រគូប ចូលទៅកាន់ខេត្តស្ទឹងត្រែងមកស្តុកទុកនៅផ្ទះយាយ ព្រឿង ដែលមានទីតាំង ជាប់នឹងដងទន្លេតែម្តង ។
សកម្មភាពដឹកជញ្ជូនឈើប្រណីតខាងលើសារព័ត៌មានយើង បានទូរស័ព្ទទៅកាន់មេឈ្មួញឈើឈ្មោះ តឹង ដែរ តែត្រូវ បានមេឈ្មួញឈើរូបនេះបញ្ជាក់ថា នៅអាណាចក្រខេត្តស្ទឹងត្រែង បន្ទាប់ពីមេឈ្មួញធំបំផុតឈ្មោះ ទ្រី ភាព គឺមានក្រុមឈ្មួញ ធំៗលំដាប់ទី២ ឈ្មោះ យាយព្រឿង កំពុងធ្វើសកម្មភាពដឹកឈើប្រណីតយ៉ាងសកម្ម ។ ហើយលទ្ធភាពដែលយាយព្រឿង អាចធ្វើសកម្មភាពបំផ្លាញ ព្រៃឈើនៅខេត្តស្ទឹងត្រែងបានដោយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប ព្រោះតែគាត់មានខ្នង បង្អែកកូនប្រសារជាមេប៉េអឹម ខេត្តនេះតែម្តង រួមទាំងផ្តល់ផលប្រយោជន៍ឱ្យមន្ត្រីជំនាញខ្លះៗដែលជាឱកាសងាយស្រួល ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ បានដោយរលូនបែបហ្នឹង ។
មេឈ្មួញយាយព្រឿងវិញក៏បានអះអាងតាមទូរស័ព្ទថា ការដឹកជញ្ជូនឈើល្មើសច្បាប់នេះ គឺបានឱ្យកូនគាត់ ដោះស្រាយ ហើយតើ ។ ជុំវិញករណីដឹកជញ្ជូនឈើប្រណីតនេះដែរ សារព័ត៌មានយើងក៏បានទូរស័ព្ទទៅស្ថាប័នពាក់ ព័ន្ធទាំងអស់ នៅខេត្តស្ទឹងត្រែង ប៉ុន្តែគ្មានការទំនាក់ទំនងបានទេ ព្រោះតេទូរស័ព្ទមិនចូល ៕