បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសហការនគរបាលក្រុងបាត់ដំបង និងស្រុកសង្កែឃាត់ខ្លួនបុរសជនសង្ស័យម្នាក់់ប៉ងចាប់រំលោភស្ត្រីមិនសម្រេចបន្ទាប់មកចាប់វាយស្ត្រីម្នាក់នេះអូសទំលាក់ទឹកស្ទឹងសង្កែខ្លាចបែកការណ៍បានហើយ ។ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងកាលពីមោង៦និង៣០នាទីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥នៅផ្ទះជនសង្ស័យនៅស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ សពរកឃើញហើយ ម៉ោង១០និង៤០នាទីព្រកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥នៅតាមដងស្ទឹងសង្កែម្តុំជ្រាំងបាក់ភូមិសង្កាត់់ព្រែកព្រះស្តេចក្រុងបាត់ដំបង។
គួរបញ្ជាក់ផងដែរ ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២១៥ វេលាម៉ោង៩យប់ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជនមិនស្គាល់មុខចាប់ស្ត្រីម្នាក់អូសទំលាក់ទឹកស្ទឹងសង្កែក្រោយពីឭសម្លេងជនរងគ្រោះស្រែកអោយជួយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទៅរកមើលមិនឃើញបាត់មនុស្សមិនដឹងទៅណាទេ ។ ជនរងគ្រោះមានឈ្មោះឆាំស្រីរ័ត្ន ហៅតៃម៉ូភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានអោយដឹងថា ក្រោយពីកើតហេតុកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២១៥ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួន និងកំណត់មុខសញ្ញាស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ហើយជនសង្ស័យដឹងខ្លួនចូលដេកតាមចំការអ្នកភូមិ លុះទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនសង្ស័យបានលួចចូលដេកនៅផ្ទះជាមួយប្រពន្ធ សមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនតែម្តង ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ កុសល អាយុ២៣ឆ្នាំ របរឡើងបេះដូង មានប្រពន្ធផ្ទៃពោះ៥ខែ ស្នាក់បណ្តោះអាសន្ននៅផ្ទះពូ ក្នុងភូមិកើតហេតុ ។
ឈ្មោះ ចាន់ កុសល ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុខ្លួនស្រវឹងស្រាតិចៗ បានយកសំណាញ់ទៅបង់ត្រី ក្នុងស្ទឹងសង្កែ ផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករូបនៅខ្ទម ក្បែរផ្ទះ រើសសណ្តែកលាងសណ្តែកបណ្តុះ មួយសន្ទុះក្រោយមក ឃើញនាងនៅម្នាក់ឯង ខ្លួនបានទៅជិតលួចកាច់គប់់ភ្លើងហើយចាប់នាង ។ ប៉ុន្តែពេលនោះ នាងមានកន្ត្រៃបានចាក់មកលើខ្លួន ក៏កើតរឿងវាយប្រតាយគ្នា ដោយនាងស្រែកហៅគេជួយ ខ្ញុំក៏បានចាប់បោចសក់នាងនិងខ្ទប់់មាត់អូសចូលទឹកស្ទឹង ពេលដល់ទីជ្រៅក៏ព្រលែងនាងចោលរួចរត់គេចខ្លួនតែម្តង។
ពាក់ព័ន្ធករណីនេះ លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌បានអោយដឹងថា ក្រោយពីវាយតំលែកំណត់មុខសញ្ញា លោក ស ថេត ស្នងការនគរបាលខេត្តបានដាក់បញ្ជាអោយកម្លាំងនគរបាលខេត្តសហការនគរបាលក្រុងបាត់ដំបង និងនគរបាលស្រុកសង្កែឡោមព័ទ្ធកន្លែងជនសង្ស័យលាក់ខ្លួន តាំងពីម៉ោង៩យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២១៥ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង លុះម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២១៥ ទើបចាប់ជនសង្ស័យបានសម្រេចជាស្ថាពរ ។ ជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តចាត់ការនារសៀលថ្ងៃដដែល ។
ជនសង្ស័យ និងសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតក្នុងស្ទឹងសង្កែ ដូច្នេះកម្លាំងនគរបាលខេត្តនគរបាលក្រុងបាត់ដំបង នគរបាលស្រុកឯកភ្នំ និងស្រុកសង្កែបានរកឃើញសពជនរងគ្រោះនៅតាមដងស្ទឹងសង្កែ ម្តុំជ្រាំងបាក់ភូមិសង្កាត់់ព្រែកព្រះស្តេចក្រុងបាត់ដំបង និងប្រគល់់ជូនសាច់់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕