0

កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​៩​នាក់​កាប់ យុវជន​២​នាក់់​ដាច់​ដៃ​ពេល ចេញពី​ក្លឹប​ហ្គោល​ថោ​ន​

កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​៩​នាក់​កាប់ យុវជន​២​នាក់់​ដាច់​ដៃ​ពេល ចេញពី​ក្លឹប​ហ្គោល​ថោ​ន​

​ខេត្ត​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល ខេត្ត​បន្ទាយមានជ័យ​ស្រាវជ្រាវ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​៩​នាក់​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់ យុវជន​២​នាក់់​ដាច់​ដៃ ពេល​ចេញពី​ក្លឹប​ហ្គោល​ថោ​ន ហើយ​រត់​គេចខ្លួន​អស់​ពេល​ជា​ច្រើន​ថ្ងៃ​។​​ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។

​គួរ​រំលឹក​ផងដែរ​៖ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៥ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​យុវជន​២​នាក់់ ចេញពី​ក្លឹប​ហ្គោល​ថោ​ន​ត្រូវ ក្រុម​ក្មេង​ទំនើង​មួយក្រុម​កាប់​ដាច់​ដៃ​ម្នាក់ និង​បែក​ក្បាល​ម្នាក់​របួសធ្ងន់​ហើយ​ក្រុម​ជនសង្ស័យ​គេចខ្លួនបាត់ ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា យុវជន​រងគ្រោះ​ទាំង​២​នាក់ មាន​ទី​១-​ឈ្មោះ កេង ឡៃ​ស៊ីម  អាយុ​១៨​ឆ្នាំ រង​ការ​ដាច់​ដៃ រស់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​ទី​២-​ឈ្មោះ វ៉េង ឡុង  អាយុ​២១​ឆ្នាំ រងរបួស​បែកក្បាល រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ។​

​លោក សិទ្ធ ឡោះ ស្នងការរង​កណ្តាល​យុត្តិធម៌​ខេត្ត​បន្ទាយមានជ័យ​បានអោយដឹងថា ក្រុម​ក្មេង​ទំនើង​ដែល​កាប់​ជនរងគ្រោះ​រួច​គេចខ្លួន សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​៩​នាក់ មាន​ទី​១​ឈ្មោះ សេង ស៊ីណូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ អ្នក​កាន់​ដាវ​សា​ម៉ូ​រ៉ៃ​ធំ​កាប់ ទី​២ ឈ្មោះ សែ តាប​ហេង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ អ្នក​កាន់​ដាវ​សា​ម៉ូ​រ៉ៃ​តូច​កាប់ ទី​៣ ឈ្មោះ ស៊ុន ចាន់​ដេត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​    ​ទី​៤​ឈ្មោះ សុ​វណ្ណា​ណន់ ធានី​ន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ទី​៥ ដាវ វណ្ណឌី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ ​ទី​៦​ឈ្មោះ នឹម ភួយ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ទី​៧ ឈ្មោះ យូ ស្រី​និច្ច ហៅ និច្ច​តូច ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​    ​ទាំង​៧​នាក់​រស់នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។ ទី​៨ ឈ្មោះ ជៀន ស្រី​និច្ច ភេទ​ស្រី​ហៅ និច្ច​ធំ អាយុ​១៦​ឆ្នាំ​ និង​ទី​៩ ឈ្មោះ ជី ស្រី​ឡាយ ហៅ មុំ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ រស់នៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ។ វត្ថុតាង​ដកហូត​បាន​មាន​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ផងដែរ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ចូន​ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ និង​វត្ថុតាង​ទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី ៕

 

2015_11_12c (1) 2015_11_12c (2) 2015_11_12c (3)

2015_10_31rt1 (2) 2015_10_31rt1 (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!