ខេត្តបន្ទាយមានជ័យ៖ ពលករ ឆ្លងដែនខុសច្បាប់ ២៤នាក់មានក្មេងតូចផងនោះបាននាំគ្នាធ្វើដំណើរទៅប្រទេសថៃតាមច្រករបៀង ស្រុកម៉ាឡៃត្រូវកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយនគរបាលស្រុកនិង នគរបាលវរៈ៨១៥ ប៉ុស្តិ៍ក្បាលស្ពាន បានចុះទប់ស្កាត់ ទប់ស្កាត់និងអប់រំទៅផ្ទះវិញថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
ប្រភពបានអោយដឹងថា ពលករដែលចំណាកស្រុកមានចំនួន២៤នាក់ មានស្រី៧នាក់ កុមារ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច អប់រំអោយពួកគាត់ត្រឡប់ ទៅផ្ទះ វិញរៀងៗខ្លួន។យុទ្ធនាការទប់ស្កាត់ពលករ ឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយដាក់ផែនការអោយកម្លាំង ធ្វើការចុះល្បាត និងធ្វើការរឹតបន្តឹងការពារនៅតាមច្រកព្រំដែន មិនអោយមានការ ឆ្លងដែនទៅប្រទេសជិតខាង ព្រោះការឆ្លងដែនដោយខុសច្បាប់មានគ្រោះថ្នាក់ ៕