0

លោក យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​១១២៥​នាក់​បាន​ប្រឡង​ជាប់​ឆ្នាំ​សិក្សា​២០១៥

លោក យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​១១២៥​នាក់​បាន​ប្រឡង​ជាប់​ឆ្នាំ​សិក្សា​២០១៥

ខេត្ត​បន្ទាយមានជ័យ​៖ លោក​យក់​ង៉ុយ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​១១២៥​នាក់​បាន​ប្រឡង​ជាប់ កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឆ្នាំ​សិក្សា​២០១៥​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ ខេត្ត​បន្ទាយមានជ័យ ព្រឹក​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្ថិកក្នុង​ភូមិ​អូរ​អំបិ​ល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក យក់ ង៉ុយ បាន​មានប្រសាសន៍ថា និស្សិត​ទាំង​១១២៥​នាក់​ដែល​បាន​ទទួល​សញ្ញាបត្រ​នោះ​មាន​កម្រិត​បរិញ្ញាបត្ររ​ង​ជំនាន់​ទី​៥ ទី​៦ ទី​៧​និង​ទី​៨ កម្រិត​បរិញ្ញាបត្រ​ជំនា​ន់ទី​២​ទី​៣ ទី​៤ ទី​៥ និង​ទី​៦ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាន់​ទី​៥ សរុប​មាន​ចំនួន​១១២៥​នាក់​ស្រី​៤៥៧​នាក់ ។​

​លោក យក់ ង៉ុយ បាន​និយាយ​បន្តទៀតថា គិត​មកដល់​ឆ្នាំ​សិក្សា​២០១៥​នេះ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​ធ្វើ​ការបណ្តុះបណ្តាល​ដល់​និស្សត​សរុប​២៥៥១​នាក់ ស្រី​៩៧៥​នាក់ ក្នុងនោះ​និស្សិត​កំពុង​សិក្សា​គ្រប់​ករិត​មាន​១៣៨១​នាក់ ស្រី​៥២៩​សព្វថ្ងៃនេះ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​មាន​គណៈ​គ្រប់គ្រង បុគ្គ​លឹក និង​សាស្ត្រាចា្យ សាខា​ខេត្ត​កណ្តាល ភ្នំពេញ និង​សាខា​តាម​ខេត្ត​ទាំង ៧ មាន​សរុប​ចំនួន​១៣៩០  ។​
​លោក យក់ ង៉ុយ បាន​និយាយ​បន្តទៀតថា ឆ្លងកាត់​អស់​រយៈពេល​១៥​ឆ្នាំ​កន្លងមកហើយ សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​បាន​កំពុង​បណ្តុះបណ្តាល និង​មាន​ការ​អភិ​វឌ្ឈន៍​ធនធានមនុស្ស​ស្របតា​ម​ចក្ខុវិស័យ​និង​ផែនការ​យុត្តិសាស្ត្រ​របស់​ខ្លួន​ព្រមទាំង​គោលនយោបាយ​នៃ​ផែនកា​ត​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​របស់​ក្រសួង​យុវជន​និង​កីឡា​ជាពិសេស​ការធានា​លទ្ធភាព​ទទួលបាន​នូវ​សេវា​អប់រំ​ប្រកបដោយ​គុណភាព​និង​សី​លធ​ម៍​ដោយ​បាន​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​សេវា​សិក្សាអប់រំ​កម្រិត​បរិញ្ញាបត្រ​និង​ក្រោយ​បរិញ្ញាបត្រ​លើ​វិស័យ​ជំនាញ​ច្រើន​រួម​មាន វិស័យ​វិទ្យាសាស្ត្រ និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម ស​ល្បះ មនុស្សសាស្ត្រ និង​ភាសា វិស្វកម្ម​និង​ស្ថាបត្យកម្ម គ្រប់គ្រង​ធុរកិច្ច ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​កសិកម្ម​ជា​ដើម​រហូត​ដល់​ឆ្ងាយ​ដាច់ស្រយាល ៕

 

2015_11_12b (1)

2015_11_12b (2)

2015_11_12b (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!