0

ប្រជាពលរដ្ឋ​សង្កាត់​បារាយណ៏​រិះគន់​ភាពមិនប្រក្រតី​ចំពោះ​ការចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ក្នុង​មូលដ្ឋាន​សង្កាត់​បារាយណ៏​

ប្រជាពលរដ្ឋ​សង្កាត់​បារាយណ៏​រិះគន់​ភាពមិនប្រក្រតី​ចំពោះ​ការចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ក្នុង​មូលដ្ឋាន​សង្កាត់​បារាយណ៏​

​តាកែវ​៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មាន​ទីលំនៅ​ស្ថិតនៅ​មូលដ្ឋាន​សង្កាត់​បារាយណ៍​បាន​សំដែង​នូវ​ការ​នូវ​ការរិះគន់​មិន​សប្បាយចិត្ត ចំពោះ​ភាពមិនប្រក្រតី​នៃ​ការចុះ​ធ្វើ​អត្តសញ្ញាណ​​​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ រយៈពេល​​​ប៉ុន្មាន​ថ្មីៗ​នេះ ដោយមាន​មន្ត្រីនគរបាល​ស្ថិតិ​របស់​អធិការ​នគរបាល​ក្រុង​ដូន​កែវជា​អ្នក​ទទួល​ភារកិច្ច​ធ្វើ​កិច្ចការ​នេះ​។​
​    ​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​អោយ​ដឹងថា ពួកគាត់​​អរគុណ​និង​ត្រេកអរ​ជាខ្លាំង នៅពេល​ទទួលដំណឹង​ពី​សាលា​សង្កាត់​បារាយណ៏​ថា មាន​​ការចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​មូលដ្ឋាន ព្រោះ​កាត់បន្ថយ​ការចំណាយ​សោហ៊ុយ​ម៉តូ​ ​ឌុប មិន​ចាំបាច់​ទៅ​ធ្វើ​ដល់​អធិការដ្ឋាន​នគរ​បាល​ក្រុង​ដូន​កែវ​ដូច​មុន​ទេ​។​ប៉ុ​នែ្ត​ទន្ទឹមនឹងនោះ គាត់​ក៏​សូម​សំដែង​នូវ​ការរិះគន់​ចំៗ​ក្នុងន័យ​កែលំអរ ចំពោះ​មន្ត្រី​មាន​ភារកិច្ច​ធ្វើ ​អត្តសញ្ញាណប័ណ្ណ មួយចំនួន​តូច ដែល​ឆ្លៀត​គេង​ចំណេញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើអោយ​មាន​ភាពមិនប្រក្រតី ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ពួកគាត់​ត្រូវ ​ចំណាយ​លើស​ពី​តំលៃ​កំណត់​របស់​រាជរដ្ឋាភិបាល ដោយ​អ្នកខ្លះ​ត្រូវ​ចំណាយ​ពី ២០០០០ រៀល រហូតដល់  ៣០០០០ រៀល​ទៀត​ផង ដើម្បី​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​ចប់សព្វគ្រប់​។​

​ប្រភព​ផ្សេងទៀត​បាន​បង្ហើប​ថា បើ​ចំណាយ​ប្រាក់​លើស​ការកំណត់​របស់​រដ្ឋ​កាន់តែច្រើន ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ក៏​ធ្វើ​បាន​កាន់តែ​លឿន​ដែរ បើ​ពុំនោះ​ទេ​ពួកគាត់​ត្រូវ​ចំណាយពេល​១ ថ្ងៃ​ពេញ​ទៅ ២​ថ្ងៃ ទើប​ធ្វើ​រួចរាល់​។​ដូច្នេះហើយ​ទើប​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ចំណាយលុយ​លើស​ការកំនត់​របស់​រដ្ឋ​កុំអោយ​ខាត​ពេល​រកស៊ី អ្នកខ្លះ​មាន​កូនតូចៗ​រឺ​មនុស្ស​ចាស់ជរា​នៅផ្ទះ​ពុំ​អាច​ចោលផ្ទះ​បានយូរ​។​

​ប្រភព​បាន​បន្តទៀតថា ពួកគាត់​មិន​ត្រឹមតែ​ចំណាយ​១០០០០​រៀល​ចូល​ថវិការ​រដ្ឋ​ទេ សូម្បី​កន្លែង ផ្តិតមេដៃ កន្លែង​យក​ភិនភាគ និង កន្លែង​ថតរូប​ក៏​ត្រូវ​ចំណាយ​ដែរ ជា​ពិសេស​ត្រូវ​​ចំណាយ​ច្រើន​នៅ​កន្លែង​ថតរូប​។​បើ​ចំនាយ​ច្រើន​ម្លឹងៗ​ពួកគាត់​មាន​សមាជិក​ច្រើន​នាក់​ តើ​ត្រូវធ្វើ​ដូច​ម្តេចទៅ​?​។​

​មតិ​ភាគច្រើន​របស់​មហាជន​បានបញ្ជាក់​ថា មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្លះ គាត់​មាន​ចេតនា​ធ្វើអោយមាន​ការយឺតយ៉ាវ​ចំពោះ​ដំណើរការ​ធ្វើ ដើម្បី​មាន​ឳ​កាស ទទួល​ប្រាក់​សេវា​ពឹងពាក់​ក្រៅផ្លូវការ មាន​មន្ត្រី​ខ្លះ​អង្គុយ​ធ្វើការ​បណ្តើរ​លេង​ហ្គេម​បណ្តើរ ក្នុងពេល​ដែល​ប្រជា​​ពលរដ្ឋ​កំពុង​ឈរ​ចាំ​ត្រៀបត្រា​។​ពួកគាត់​បាន​បង្ហើប​ទៀតថា ប៉ុន្មាន​ថ្ងៃនេះ​ពួក​គាត់​ឃើញ​​មាន​ជនបរទេស ជា​ជនជាតិ​ចិន រឺ តៃវ៉ាន់ មក​សុំ​ដាក់ពាក្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ផងដែរ​មិនដឹងថា មន្ត្រី​ប៉ូលីស​បាន​ពិនិត្យ​និង​សំភាស​ល្អិតល្អន់​ដែរ​រឺ​អត់​?

​ពាក់ព័ន្ធ​នឹង​ការ​រិះ​គ​នើ​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​បាន​សុំ​ការ​ស្រាយ​បំភ្លឺ​ពី លោក​ ឆុ​ក អេង​លី អធិការ​នគរបាល​ក្រុង​ដូន​កែវ លោក​បាន​បកស្រាយ​ថា មិន​ពិត​ដូច​ជា​ការ​ចោទ​ ​ប្រកាន់​នោះទេ គាត់​តែង​បាន​នែ​នាំ​កូនចៅ​គ្រប់​ពេលវេលា​មិន​អោយ​ជំរិត​ទារ​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ឡើយ លើកលែង​តែ​ប្រជាពលរដ្ឋ​អោយ ទើប​យក​។​លោក​បន្ថែម​ទៀត​ថា  ​ពេលខ្លះ​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​មន្ត្រី​លោក​ធ្វើការ​លើស​ម៉ោង​រដ្ឋបាល​ដោយ​ពួគគាត់​ស្ម័គ្រចិត្ត ជូន​សា​គុណ​ថ្លៃ​បាយទឹក​។​ល​។​លោក​នឹង​ចុះទៅពិនិត្យ​និង​ក្រើនរំលឹក​មន្ត្រី​លោក ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​លុយកាក់​នេះ​។​ចំណែក​រឿង​មាន​ជនបរទេស​ដាក់​ពាក្យសុំ​ធ្វើ​​អត្តសញ្ញាណប័ណ្ណ​នោះ​គឺ​មិន​មាន​ទេ​។​

​ប្រជាពលរដ្ឋ​គាត់​សំណូមពរ​ដល់​លោក​អធិការ​ក្រុង​ដូន​កែវ លោក​ស្នងការ​ខេត្ត ក៏ដូចជា​លោក​អភិបាលខេត្ត លោក ឡាយ វណ្ណៈ មេត្តា​ជួយ​លុបបំបាត់​សកម្មភាព​ពុករលួយ​ក្រៅ​​ប្រព័ន្ធ​ទាំង​នេះ​ផង ដែល​ជា​និច្ច​ជា​កាល លោក​អភិបាលខេត្ត​ថ្មី តែងតែ​ប្រកាស អោយមាន​​តម្លាភាព​គ្រប់​ស្ថាប័នរដ្ឋ​ចាប់​តាំង​ថ្នាក់​ខេត្ត​ដល់​ភូមិ​ឃុំ ដើម្បី​ទទួលបាន​នូវ​ការទុកចិត្ត ជឿ​​ជា​ក់​និង​មាន​ភាពកក់ក្តៅ​ពី​សំណាក់​ប្រជាជន​ចំពោះ​អាជ្ញាធរ ស្រប​តាម​យុទ្ធសាស្ត្រ​កែរ​ទំរង់​​ស៊ី​ជំរៅ​គ្រប់​ជាន់ថ្នាក់​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម សំរាប់​រាជរដ្ឋាភិបាល អណត្តទី​៥​នេះ​។​2014_07_26b (1) 2014_07_26b (2) 2014_07_26b

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment