បាត់ដំបង ៖ ស្ត្រីម្នាក់កំពុងអង្គុយច្រកគ្រាប់សណ្តែកចូលក្នុងក្អម នៅមាត់ស្ទឹងត្រូវ ជនមិនស្គាល់មុខចាប់ ជនរងគ្រោះស្រែកអោយគេជួយ ក្រោយមកបាត់ខ្លួនរកមិនឃើញ តាំងពីម៉ោង១យប់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១៧ស្ថិតក្នុងភូមិ វត្តតាមិមឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រហូតដល់រសៀលថ្ងៃទី១១ ខែវិច្ឆិកា នេះនៅតែរកមនុស្សមិនឃើញ ។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះឆាំស្រីរ័ត្ន ភេទស្រីអាយុ18ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ។
ប្រភពសាក្សីឈ្មោះ ឈុន វណ្ណី ភេទស្រីអាយុ30ឆ្នាំដែលត្រូវជាមីងរបស់ជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបាននៅក្នុងផ្ទះមាត់ស្ទឹងកំពុងអង្គុយច្រកគ្រាប់សណ្តែកចូលក្នុងក្អមពេលច្រកហើយម្តាយបានចេញពីក្នុងផ្ទះខ្ទមមាត់ស្ទឹងមកផ្ទះខាងមុខដោយទុកជនរងគ្រោះនៅបិទភ្លើងម្នាក់ឯងក្រោយមកក៏ឮសំលេងស្រែកជួយផងជួយផងពេលនោះ ម្តាយបានរត់មកឃើញកូនស្រីត្រូវបានជនមិនស្គាល់មុខ ចាប់ទាញអូសទំលាក់ចូលទៅក្នុងទឹកស្ទឹងគ្រានោះគាត់បានស្រែកអោយអ្នកស្រុកជួយដែរប៉ុន្តែគ្មានអ្នកជួយ។
ក្រោយកើតហេតុគាត់បានទៅប្តឹងសមត្ថកិច្ចទើបសមត្ថកិច្ចចុះមកស្រាវជ្រាវរកតែនៅដល់ពេលនេះ ហើយរកមិនទាន់ឃើញ ជនសង្ស័យបានបន្សល់ទុកសំណាញ់បង់ត្រីចំនួនមួយខោរខ្លី ពណ៌ក្រហម លាយផ្កាចំនួនមួយ ស្បែកជើងផ្ទាត់មួយគូរ ។ បច្ចុប្បន្នជន រងគ្រោះនិងជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងដុតដៃដុតជើងគ្នាស្រាវជ្រាវ ៕