0

​កម្លាំង​នគរបាល​ក្រុង​បាន​លុង​ឃាត់​ខ្លូន​បុរស​សង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៥ កញ្ចប់​ធំ​

​កម្លាំង​នគរបាល​ក្រុង​បាន​លុង​ឃាត់​ខ្លូន​បុរស​សង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៥ កញ្ចប់​ធំ​

ខេត្ត​រតនគិរី​៖ កម្លាំង​នគរបាល​ក្រុង​បាន​លុង​ស្រាវជ្រាវ​បង្ក្រាប​លក់​ចែកចាយ​ថ្នាំញៀន​២​កន្លែង​មួយ​ករណី​ស្ថិតក្នុង​សង្កាត់ យក្ស​ឡោម​និង​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្តរតនគិរី វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​០៩.​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ឃាត់​ខ្លូន​បុរស​សង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៥ កញ្ចប់​ធំ​។​

​លោក តេង សាវុធ អធិការរង​នគ​បាល​ក្រុង​បាន​លុង​បញ្ជាក់ថា ករណី​ចុះបង្ក្រាប​គ្រឿងញៀង​នេះ បាន​ដឹកនាំ​ដោយ​លោក​ម៉ម​វណ្ណដា​ព្រះរាជអាជ្ញារង​អម​សាលា​ដំ​បូ​ខេត្តរតនគិរី​សហកា​ជាមួយ​នគ​បាល​ប៉ុស្តិ៍​យក្ស​ឡោម​និង​នគ​បាល​ប៉ុស្តិ៍​ឡា​បាន​សៀក បាន​បង្ក្រាប​ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ចំនួន ២ នាក់ មាន ៖ ទី​១ ឈ្មោះ មឿង ចាន់​គា (​ហៅ​អា​ខ្មៅ​) អាយុ​១៧​ឆ្នាំ ជនជាតិខ្មែ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ដកហូត​បាន​សារធាតុ​ប្រភេទ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៥ កញ្ចប់​ធំ នៅ​ចំណុច​ភូមិគ្រឹះ​ធី​សុខា ស្ថិតនៅ​ភូមិ​ឡា​ប៉ូ​សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង ។ ទី​២ ឈ្មោះ ផាន ខឿន អាយុ​២៧​ឆ្នាំ មុខរប​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ក្លឹប​ខារ៉ាអូខេ​ដាន់​វើល ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​ជនសង្ស័យ​ទាំង ២ នាក់ សមត្ថកិច្ច​កសាង​បំពេញ​សុំណុំរឿង​បញ្ជួន​ទៅ​តុលាការ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ចាត់​តាម​និតិ​វិធី ៕

 

2015_11_10b (1) 2015_11_10b (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!