បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស ស្រី ៣នាក់និងថ្នាំញៀន១៧ថង់តូច ត្រូវបានអាវុធហត្ថឃាត់ខ្លួនបន្តបន្ទាប់បញ្ជូនទៅតុលាកានារសៀលថ្អៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៥ចាត់ការតាមនិតិវិធី ។
លោក វរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់លើករណីជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀនបានមនុស្ស៣នាក់់ ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥។
លោកវរ:សេនីយឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលលើការងារបទល្មើសគ្រឿងញៀនបានប្រាប់ថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមាន១/-ឈ្មោះ អឿន សារុន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់និង ក្រុុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅវេលា ម៉ោង ១១ថ្ងៃទី ៨ខែវិច្ឆកា នៅចំណុចបុរី KTH ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័័យ ដកហូត បានវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១ ថង់តូច។ ២/-ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៣ ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន រស់នៅបន្ទប់ជួលក្បែរសណ្ឋាគារហ៊ុយគា ស្ថិតក្នុុងភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជននេះឃាត់ខ្លួន នៅវេលាម៉ោង ៣រសៀលថ្ងៃទី ៨ខែវិច្ឆកា នៅចំណុចក្បែរសណ្ឋាគារ ហ៊ុយគារ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែតដកហូតបានវត្ថុតាង គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៣ ថង់តូច.។ ជននេះត្រូវបានជនសង្ស័យទាំង២នាក់ខាងលើ ឆ្លើយ បំភឺ្លថាគ្រឿងញៀនដែលកម្លាំងអវុធហត្ថ ដកហូតបាន គឺពួកគេបានទិញពីគាត់ (នេត្រ វណ្ណី) បន្ទាប់មកនៅវេលាម៉ោង ១១និង៣០ ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥ កម្លាំងអាវុធហត្ថបានធ្វើ ការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ នេត្រ វណ្ណី រក ឃើញ ថ្នាំញៀនម៉ាទឹកកក៨តូច ដាក់ ក្នុងហោប៉ៅអាវហាលនៅមុខទ្វារក្នុង របងផ្ទះ។ -ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទឹកកក ចំនួន៥កូនថង់កិប ទម្ងន់ ២០,៥ក្រាម -ទូរស័ព្ទចំនួន៣គ្រឿង -ប្រាក់់ខ្មែរចំនួន ២០០០០(ពីរម៉ឺនរៀល) -ប្រាក់ថៃចំនួន ១៣២០បាត(មួយពាន់បីរយម្ភៃបាត)។ ៣/-ឈ្មោះ នេត្រ វណ្ណី ភេទស្រី អាយុ ៣៦ឆ្នាំមានស្រុកកំណើតភូមិព្រះស្ដេច ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ១ សង្កាត់និង ក្រុងប៉ោយប៉ែត ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់និងវត្ថុតាងទាំងអស់សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕