ខេត្តរតនគិរី ៖ ឈើប្រណិតដឹកតាមរថយន្តធុនត្រានិងម៉ូតូឆ្លងកាត់ស្រុកអណ្តូងមាស មិនមានសមត្ថកិច្ចបង្ក្រាប សង្ស័យបានរបបប្រចាំថ្ងៃ ។
តាមប្រភពពីប្រជាពរដ្ឋជនជាតិបានអោយដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០១៥ នេះមានម៉ូតូដឹកឈើមានទាំងមនុស្សស្រីនិងមនុស្សប្រុសជាអ្នកបើកមិនក្រោមពី២០០គ្រឿង (ពីររយគ្រឿង) ចេញពីបណ្តាស្រុកដូចជាស្រុកវ៉ើនសៃ ស្រុកអូរជុំ និងភូមិតាវែងឃុំតាឡាង អណ្តូងមាសបានសំរុកដឹកឡើងលើភ្នុំញ្ញ៉ាង។ហើយត្រូវដឹកជញ្ជូនឆ្លងកាត់ដីសម្បទានសេដ្ឋកិច្ចចំការកៅស៊ូក្រុមហ៊ុនហេងប្រាឌ័រនិងក្រុមហ៊ុនហ៊ងអាងម៉ាងយ៉ាងអណ្តូងមាសក្នុងនោះក៏មានររថយន្តធុនត្រារបស់ឈ្មួញឈ្មោះចននិងឈ្មោះចបផងដែរ។
ម៉ូតូដឹកឈើប្រណិតប្រភេទធ្នុងរាប់រយគ្រឿង ដែលសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកអណ្តូងមាសជាពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្តង បានអនុញ្ញាតឱ្យសំរុកដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងមួយចំនួនដូចជាច្រក. ផាសតាមហៅច្រកអូរសាថី ច្រកតាង៉ានិងច្រកភូមិចង ស្ថិតក្នុងឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី ។
ម៉ូតូនិងរថយន្តធុនត្រាដឹកឈើបានបើកឆ្លងកាត់ទីរួមស្រុកអណ្តូងមាសកាត់តាមមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក. អធិការដ្ឋានស្រុក. សឹករងស្រុក និងសាលាស្រុកអណ្តូងមាសផងដែរ តែសមត្ថកិច្ចបិទភ្នែកមើលមិនឃើញ ដោយសង្ស័យ ទទួលរបថ្ងៃឬរបបខែហើយមើលទៅ ៕