0

​ក្រឡាប់​រថយន្ត​ប្រភេទ​៥​តោន​ដឹក​កម្មករ និង គ្រឿង​សំណង់ បណ្តាលអោយ​ស្លាប់ ២ នាក់​និង របួស ១៦​នាក់​

​ក្រឡាប់​រថយន្ត​ប្រភេទ​៥​តោន​ដឹក​កម្មករ និង គ្រឿង​សំណង់ បណ្តាលអោយ​ស្លាប់ ២ នាក់​និង របួស ១៦​នាក់​

​ខេត្ត​កោះកុង​៖ ក្រឡាប់​រថយន្ត​ប្រភេទ​៥​តោន​ដឹក​កម្មករ និង គ្រឿង​សំណង់ បណ្តាលអោយ​ស្លាប់ ២ នាក់​និង របួស ១៦​នាក់ សង្ស័យ​រថយន្ត​ដាច់​ហ្វ្រាំង នៅ​ម៉ោង​ប្រហែល ១១​និង​៣០​នាទី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅលើ​ផ្លូវ​លេខ​៤៨ នៅ​ចំណុច​ជ្រោះ​តា​តៃ ក្នុង​ខេត្ត​កោះកុង​។ ភ្លាមៗ​នោះ​គេ​ឃើញ​សមត្ថកិច្ច​ចម្រុះ បាន​ចុះមក​អន្តរាគមន៍ ដោយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ យកទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ផងដែរ​។​

បើតាម​សម្តី​របស់​សមត្ថកិច្ច​មូលដ្ឋាន ពី​កន្លែងកើតហេតុ​បាន ឱ្យដឹងថា​ចំនួន​អ្នក​ស្លាប់​ក្នុង គ្រោះថ្នាក់​ចរាចរ នៅ​ជ្រោះ​តា​តៃ មាន​មនុស្ស​ស្លាប់​តែ​២​ប៉ុណ្ណោះ និង​១៦​នាក់​បាន​រងរបួស​។

​ប្រភព​បាន​អោយដឹងថា​រថយន្ត​ប្រភេទ​៥​តោន ដឹក​កម្មករ​១៨​នាក់ និង គ្រឿង​សំណង់ ធ្វើដំណើរ​ពី​ស្រែអំបិល ទៅ​ខេត្ត​កោះកុង ហើយ​បាន​ដាច់​ហ្វ្រាំង​បណ្តាល​ឲ្យ​រថយន្តក្រឡា​ប់ កិន​មនុស្ស​ស្លាប់ និង​របួស​តែម្ដង​។
​ចំពោះ​ករណី​ខាងលើនេះ គេ​មិន​ទាន់​ច្បាស់​ថា បណ្តាលមកពី​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​របស់​អ្នក ឃើញ​ហេតុការណ៍ ក្រោយ​កើតហេតុ​នោះ​បាន​និយាយ​រថយន្ត​បាន​ដាច់​ហ្វ្រាំង​៕

2015_11_09c (1) 2015_11_09c (2) 2015_11_09c (3)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!