0

​ថ្នាក់ដឹកនាំ​មន្ត្រី​រាជា​ការ​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​លើ​ទី​៦២​ថ្ងៃ​ប្រកាស​ឯករាជ​ជាតិ​

​ថ្នាក់ដឹកនាំ​មន្ត្រី​រាជា​ការ​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​លើ​ទី​៦២​ថ្ងៃ​ប្រកាស​ឯករាជ​ជាតិ​

ខេត្ត​បន្ទាយមានជ័យ​៖ ថ្នាក់ដឹកនាំ​ខេត្ត ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​រាជា​ការ កងកម្លាំងប្រដាប់អាវុធ​ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥០០​នាក់​បាន​ជួបជុំគ្នា​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី ៦២ ថ្ងៃ​ប្រកាស​ឯករាជ​ជាតិ​ថ្ងៃទី​៩​ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ ថ្ងៃ ទី​៩​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ​បាន​ដាក់​កម្រងផ្កា​ដើម្បី​រំលឹក​គុណ និង​ព្រះ​ស្វាយ​យា​ជ​ន្តោ​បង្សុកូល​ឧទ្ទិស​កុសល ថ្វាយ​មហាកុសល​ដល់​ដួង វិញ្ញាណក្ខន្ធ​ព្រះមហាវិរក្សត្រ​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះបិតា ឯករាជ​ជាតិ​ដែល​ព្រះអង្គ​បាន​សោយ​ទី វង្កត​កាលពី​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០១២ កន្លងទៅ​នេះ​និង​ដួង​វិញ្ញាណក្ខន្ធ វិរ​យុទ្ធជន យុទ្ធ​នារី​ដែល​បាន​បូជា​អាយុជីវិត​ដើម្បី​ការពារ​បូរណភាព ទឹកដី​គ្រប់​ជំនាន់​រួចមក​លោក​គោ​ស៊ុំ​សារឿ​ត​បាន​ឡើង​អាន​សុន្ទរកថា​ប្រវត្តិ សង្ខេប​ព្រះរាជ បូជនីយ​កិច្ច ទាមទារ​ឯករាជ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា ខួ​ម​លើក​ទី ៦២ ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា ២០១៥ នេះ​គឺជា​ថ្ងៃ​រំលឹក​ចងចាំ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ​របស់​សម្ដេច​នរោត្តម សីហនុ ព្រះមហាវិរក្សក្ស​ត្រ ព្រះរាជ​បិតា​ឯករាជ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រត​កោដ្ឋ​ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា​ឲ្យបាន​រួច​ចាក​ផុត​ពី​អា​និគម​និយម​បារាំង និង​ប្រកាស​ឯករាជ្យ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូនចៅ​ជំនាន់​ក្នុង​ការកសាង​ការពារ​បូរណភាព​និង​អភិវឌ្ឍ​ជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ទៅមុខ​៕

 

2015_11_09a (4) 2015_11_09a (5) 2015_11_09a (6) 2015_11_09a (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!