ខេត្ដព្រះវិហារ ៖ ជនមិនស្គាល់មុខបាញ់ស្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើម្នាក់ និងនគរបាល២នាក់និងយោធាម្នាក់របួសស្រាលពេលចុះបង្ក្រាបបទល្មើសអាឈើនិងដករណាយន្ត៥គ្រឿងនៅ វេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ចំណុចអណ្ដែតស្នប់ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុក ជាំខ្យាន្ដ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមជនមិនស្គាល់មុខដែលបាញ់ស្រោច មកលើក្រុមសមត្ថកិច្ចចម្រុះនេះនៅ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចាប់ម៉ាស៊ីន អារឈើចំនួន២កន្លែងផ្សេងគ្នា ។ គោលដៅដែលក្រុមមន្ដ្រីចុះចាប់ម៉ាស៊ីនអារ ឈើទី១. ដកហូតបានម៉ាស៊ីនអារឈើ ចំនួន៦គ្រឿងនិងកាំភ្លើងកាប៊ីនកែច្នៃ មួយដើម ។ នៅគោលដៅទី២. ចាប់បាន ម៉ាស៊ីនអារឈើចំនួន៥គ្រឿងនិងកាំភ្លើងកាប៊ីន១ដើមដូចគ្នា ។
តាមប្រភពបានបន្ដថា ជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខបាញ់ឱ្យស្លាបឈ្មោះ ឈាង តារា ជាមន្ដ្រីរដ្ឋបាលព្រៃឈើ មកពីភ្នំពេញ និងម្នាក់ទៀត ឈ្មោះ សាប់ យស ជាមន្ដ្រីនគរបាល ស្រុក ស្លាប់នៅកន្លែងនិង ឈ្មោះ ណេត សុភ័ណ្ឌ ស្លាប់នៅមន្ទីរពេទ្យយប់ថ្ងៃទី៧ខែវិឆ្ឆិកា។ ចំណែកឯមន្ដ្រីយោធាការពារ ព្រំដែនគោកកងពលលេខ៩រងគ្រោះឈ្មោះឃឹមចិន្តារងរបួសស្រាល។ ចំណែកជនសង្ស័យមិនស្គាល់មុខ ។
ជុំវិញករណីជនមិនស្គាល់មុខបាញ់ សម្លាប់សមត្ថកិច្ចខាងលើនេះ គេសង្ស័យ ថា អាចក្រុមជនដៃដល់ជាក្រុមអារឈើ ដែលក្រុមសមត្ថកិច្ចចម្រុះបានចាប់រណាអារឈើ និងកាំភ្លើងកែឆ្នៃបាញ់សត្វរបស់គេ។ នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោកនាយ ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគបាលជាតិបាននិងកំពង់បញ្ជាឲ្យមានការស្រាវជ្រាវករណីនេះជាបន្ទាន់ ទៅលោកស្នងការខេត្តព្រះវិហានិងខេត្តដែលជាប់ ព្រំប្រទល់ជាមួយនិងខេត្តព្រះវិហា ដើម្បីតាមចាប់ជនដៃដល់មកផ្តន្ទាទោសឲ្យខានតែបាន។
តាមប្រភពព័តិមានបានឲ្យដឹងថា សាកសពជនរងគ្រោះ ត្រូវបានដឹកបញ្ជូនចេញពីព្រៃមកប្រគល់អោយសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីចំណែកជនរងគ្រោះបញ្ជូនទៅកាន់កមន្ទីរពេទ្យ ៕