បាត់ដំបង៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង បានចែកកំលាំងគ្នាចំនួនពី រក្រុមចុះធ្វើការបង្ក្រាបទីតាំងលេងអាប៉ោងដុៈស្លែបានចំនួន២ទីតាំងផ្សេងគ្នា ដែលទទីតាំងទីមួយនៅចំណុចផ្ទះរបស់ឈ្មោៈឡាច សាវុធ ភេទប្រុស អាយុ49ឆ្នាំ ស្ថិតនៅចំណុចភូមិតាគ្រួក ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនក្រុមអ្នកលេងអាប៉ោងបានចំនួន6នាក់ ចានបង្វិលអាប៉ោង១ ម៉ូតូចំនួន១គ្រឿង ។ ទីតាំងទីពីរនៅចំណុចផ្ទះរបស់ឈ្មោៈ តួ ភេទប្រុស អាយុ ប្រហែល៤៨ ឆ្នាំ គឺជាផ្ទះបានរត់រួចលក់ការហ្វេខាងមុខវង់លេងអាប៉ោង នៅខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយឃាត់ខ្លួនក្រុមអ្នកលេងអាប៉ោងបានចំនួន6នាក់ ចានបង្វិលអាប៉ោងចំនួន១ ម៉ូតូចំនួន៤ គ្រឿង។
ក្នុងប្រត្តិបត្តិការបង្ក្រាបទីតាំងល្បែងអាប៉ោងខាងលើនេះដែរ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនកម្ពុជា+ថៃ នាំគ្នាភ្ញាក់ផ្អើលចោមរោមមើលសមត្ថកិច្ចបង្ក្រាបក្រុមអ្នកលេងអាប៉ោងដុះស្លែរ ហើយពលរដ្ឋទាំងនោះ សូមសសើរដោយស្មោះចំពោះចំណាត់ការរបស់នគបាលខេត្តបាត់ដំបង ជាពិសេសលោកឩត្តមសេនីយ៍ត្រី ស ថេត ស្នងការនគបាលខេត្តបានដាក់បទបញ្ជារឱ្យបង្ក្រាបរាល់ល្បែងស៊ីសងទាំងនេះ ។
លោក ឈឿង គឹមសុង នាយក្រុមបង្ការបង្ក្រាប នៃស្នងការ នគបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ៖ បើទោះបីជាសមត្ថកិច្ចខិតខំបង្ក្រារាល់ល្បែងស៊ីសងយ៉ាងណាក្តី ក៍ក្រុមអ្នកញៀនល្បែងនៅតែបន្តលួចលាក់លេងជាបន្តបន្ទាប់ ដោយមានការជួយគ្នាលួចលាក់ បិទបាំងដល់ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់ទិសទី ប៉ុន្តែការជួយលាក់បិទបាំងដល់ក្រុមអ្នកលេងល្បែងនេះ គឺលាក់មិនជិតទេ ហើយពលចេះតែរាយការណ៍មកជាបន្តបន្ទាប់។
ជាក់ស្តែងការបង្ក្រាបទីតាំងល្បែងចំនួន២ទីតាំងខាងលើនេះក្រោយពីទទួលព័ត៌មានជាបន្តបន្បន្ទាប់នោះ លោកកងកំលោកឩត្តមសេនីយ៍ត្រី ស ថេត ស្នងការនគបាលខេត្ត បានដាក់បទបញ្ជារឱ្យក្រុមរបស់លោកចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខាងលើ ដែលមានចម្ងាយរាប់រយគីឡូមែត្រពីទីរួមខេត្ត ទើបប្រជាពលរដ្ឋមានការ ភ្ញាក់ផ្អើលនាំគ្នាចេញមកមើលបែបនេះ ហើយលោកសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រដល់ប្រត្តិបត្តិការរបស់សមត្ថកិច្ច។ ក្រោយពីបញ្ជូនខ្លួនក្រុមអ្នកលេងល្បែងអាប៉ោងដល់ស្នងការនគបាលខេត្ត បច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់់ ៕