0

លោក​ ឆាយ ​ម៉ា​ទីណាល់​ អភិបាលរងខេ​ត្តបាត់​ដំបង​ទប់ស្កាត់​ដោះស្រាយ​ ប្រជាពលរដ្ឋ​ប្រហែល​៣០០​នាក់​មិន​អោយ​មាន​បាតុកម្ម​

លោក​ ឆាយ ​ម៉ា​ទីណាល់​ អភិបាលរងខេ​ត្តបាត់​ដំបង​ទប់ស្កាត់​ដោះស្រាយ​ ប្រជាពលរដ្ឋ​ប្រហែល​៣០០​នាក់​មិន​អោយ​មាន​បាតុកម្ម​

បាត់ដំបង​៖ លោក ឆាយ ម៉ា​ទី​ណាល់ អភិបាលរង​ខេត្ត​បាត់ដំបង​ទប់ស្កាត់​ដោះស្រាយ ប្រជាពលរដ្ឋ​ប្រហែល​៣០០​នាក់ មកពី​ស្រុក​រុក្ខ​គិរី​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី មិនអោយ​មាន​បាតុកម្ម​កើតឡើង កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆកា ឆ្នាំ​២០១៥ នៅ​រង្វង់​មូល​ព្រាប​ស ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​នៅ​ថ្ងៃទី​៥​ខែវិច្ឆកា​ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​១​ពាន់​បាន​រៀបចំ​ឡើង​មក​ខេត្ត​បាត់ដំបង​ដើម្បី​តវ៉ា តែ​ត្រូវ​អាជ្ញាធរ​ស្រុក​ទប់ស្កាត់​មក​បាន​ប្រហែ​៣០០​នាក់ ។ ដី​ព្រៃ​សហគមន៍​កាល​ឆ្នាំ​២០០៧​មាន​ចំនួន​៣៧៧៩​ហិកតា នៅ​ឆ្នាំ​២០១០​បង្កើត​ស្រុក​រុក្ខ​គិរី​ដី​ព្រៃ​សហគមន៍​នៅសល់់​១៣៣២​ហិកតា ហើយ​ត្រូវ​សហគមន៍​ ​អភិរក្ស មេព្រៃ​ ​ឃុំ ស្រុក​កាប់​បែងចែក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន អ្នកខ្លះ​កាប់​យក​ដី​លក់​ក៏មាន សព្វថ្ងៃ​ដីព្រៃ​សហគមន៍​សល់​ប្រហែល​ជាង​៦០០​ហិកតា ។ ដោយ​ឃើញ​ទង្វើ​បែប​នេះ ប្រជាពលរដ្ឋ​នាំគ្នា​កាប់​ដីព្រៃ​បន្ថែម បាន​ប្រហែល​២០​ហិកតា ចំណែក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចេះតែ​កាក់​សួរ​និង​ហាម​ប្រាណ ចុះ​អស់លោក​កាប់​ស្ទើរ​អស់​ហើយ​គិត​យ៉ាង​ណា ។ ក្រោយ​ការកាប់​រួច ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ស្រុក​ធ្វើ​ការកាន់កាប់ និង​ដើម្បី​បែងចែក​គ្នា ទោះ​បាន​ក្នុង​១​គ្រួសារ​២០​ឬ​៣០​ម៉ែត្រ​ក៏​ព្រម តែ​អាជ្ញាធរ​ស្រុក​រុក្ខ​គិរី​មិន​ព្រម ទើប​សម្រេចចិត្ត​ឡើង​មក​ប្តឹង​តែម្តង សុំ​អោយ​អជ្ញាធរ​ខេត្ត​រឹបអូស​ដី​ពី​មន្ត្រី​ពាក់ព័ន្ធ ដែល​កាប់​ព្រៃ​សហគមន៍​យក​មក​វិញ​អោយ​គ្រប់​៣៧៧៩​ហិកតា​ទុក​ជា​របស់​រួម​ដូចដើម

​ពាក់ព័ន្ធ​ករណី​នេះ លោក ឆាយ ម៉ា​ទី​ណាល់ អភិបាលរង​ខេត្ត​បាត់ដំបង​បានអោយដឹងថា រូប​លោក​ទទួល​បណ្តឹង​និង​ការស្នើរ​របស់​ប្រជាពលរដ្ឋ​ទុក​ដើម្បី​យក​ប្រគល់ជូន​លោក​អភិបាលខេត្ត​ធ្វើ​ការដោះស្រាយ សុំ​អោយ​បងប្អូន​ត្រឡប់ទៅផ្ទះ​វិញ និង​ផ្អាក​ការកាប់​ព្រៃ​សហគមន៍​តទៅទៀត រង់ចាំ​ខាង​សាលាខេត្ត​ចុះ​ដោះស្រាយ ៕

 

2015_11_05rtk5 (1) 2015_11_05rtk5 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!