0

មន្ត្រី​កាំកុងត្រូល មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ណ្ណ​ចូលរួម​ដុតបំផ្លាញ​ទំនិញ​ខូច​គុណភា​ពជាង​២​តោន​

មន្ត្រី​កាំកុងត្រូល មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ណ្ណ​ចូលរួម​ដុតបំផ្លាញ​ទំនិញ​ខូច​គុណភា​ពជាង​២​តោន​

​ខេត្ត​បន្ទាយមានជ័យ​៖ មន្ត្រី​កាំកុងត្រូល មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ណ្ណ​ចូលរួម​ដុតបំផ្លាញ​ទំនិញ​ខូច​គុណភាព ជាង ២ តោន ហើយ​សំណូមពរ​ឲ្យ​អាជីវករ បញ្ឈប់​ការ​នាំចូល​ចែកចាយ​នូវ​មុខទំនិញ ដែល​គ្មាន​ស្លាក់​យី​ហា​និង​ហួស​គុណភាព​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ នៅ​ទីវាល​ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ក្រុង​ប៉ោយប៉ែ​ត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​លោក ស៊ាន ស៊ី​ណាត ប្រធាន​ស្នាក់ការ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ណ្ណ​បាន​ចូលរួម​យក​មុខទំនិញ​ខូច​គុណភាព​ជាង​២​តោន មុខ​ទំនិញ​ខូច​គុណភាព​គ្រប់​ប្រភេទ​ដែល​យក​មក​ដុត​កម្ទេច​នោះ​មាន​ចំនួន​សរុប​២០៤៣៥៨​គីឡូក្រាម ហើយ​មុខទំនិញ​ទាំងនេះ​គឺ​បាន​មក​ការចុះ​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​មួយចំនួន​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​មួយចំនួន​ទៀត​បាន​មក​ពី​ក្រុម​ឈ្មួញ​ដាក់​បង្កប់​ក្រោម​រទេះ​បន្លែ​យក​ពី​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត​កាលពី​កន្លងមក  ដូចជា ត្រីខកំប៉ុង​១៥៤២១៤​គីឡូក្រាម ទឹកដោះគោ និង​ភេសជ្ជៈ​៧៧៩​លីត្រ ត្រី​ចង្កាក់ និង​ងៀត​គោ​១៥​គីឡូក្រាម ទឹក​ខ្មេះ​៩៤​លីត្រ ដំណាប់​ដូង កន្ទួត​ត្រាំ និង​ចា​ហ៊ួយ​ដួងៈ​២៧៩៦៥​គីឡូក្រាម កម្ទេច​មី​៤០​គីឡូក្រាម ផ្លែឈើ​ត្រាំ​៣៥​គីឡូក្រាម ប្រេង​ឆា​៣០​គីឡូក្រាម ការ​ដែល​យើង​ទិញ​ប្រេងឆា​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​នេះ គី​បណ្ដាល​ឲ្យ​កើត​មហារីក​គ្រាប់ ឈាម ឬ​ក៏​កើត​ជំងឺ​កមរមាស់​ផ្សេងៗ ហើយ​ពេល​ដែល​កើត​ជំងឺ​នេះ គឺ​យើង​កម្រ​ព្យាបាល​ជា​ណាស់ ម្យ៉ាងទៀត មុខទំនិញ​មួយចំនួន ក៏​វា​អាច​កើត​ជំងឺ​គ្រប់​ប្រភេទ ដួច​ជា​ពុល​អាហារ ក្អូតចង្អោរ និង​ជំងឺ​រ៉ាំរ៉ៃ​ជាដើម ៕

 

2015_11_05rt2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!