0

​លោក ​ឆេង ​គឹម​ស៊ុន ​មេត្តា​ពិនិត្យ​លោក​ថោង​វ៉ាន់​វី​រ៉ាវុ​ឌ្ឍី​និង​លោក ម៉ា​សុខ​ថា​បញ្ហា​ដី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សាមគ្គី​មានជ័យ​ផង​ទាន​?

​លោក ​ឆេង ​គឹម​ស៊ុន ​មេត្តា​ពិនិត្យ​លោក​ថោង​វ៉ាន់​វី​រ៉ាវុ​ឌ្ឍី​និង​លោក ម៉ា​សុខ​ថា​បញ្ហា​ដី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សាមគ្គី​មានជ័យ​ផង​ទាន​?

តាម​របាយការណ៍​លេខ ០១១ រ​បក ចុះ​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ​២០១៣ របស់ លោក ចាន់ វឿន  ​អភិបាល​  ស្រុក​សាមគ្គី​មានជ័យ​រាយការណ៍​ជូន ឯកឧត្តម​អភិបាល ខេត្ត​និង​ជា​ប្រធាន​គណៈ​កម្មា ធិ​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​តាម​ការបំភ្លឺ របស់លោក​  ខៀវ ខ​យ មេ​ភូមិ​ជ្រេស​, លោក ឃ្លាំង រ៉ី​  មេឃុំ​ក្រាំង ល្វា និង​លោក​សំ សាន្ត មេឃុំ បាន​បញ្ជាក់​ឱ្យដឹងថា ដី​តំបន់ នេះ​ជា​ដី​ចាស់​ដែល​ប្រជា​ពល រដ្ឋ​បាន​រស់​នៅ​មុន​ឆ្នាំ​១៩៧០ សម័យ​ប៉ុលពត​ជាទី​តាំង​ចាស់​ពិតប្រាកដ ។​

​ក្រោយ​ឆ្នាំ ១៩៧៩ ជា​  តំបន់​អសន្តិសុខ​ប្រជាពលរដ្ឋ បាន​មក​រស់នៅ​ប្រមូលផ្តុំ​ក្នុង ភូមិ​ជ្រេស​បច្ចុប្បន្ន​តំបន់​នេះ ប្រជាពលរដ្ឋ​បាន​កាន់កាប់​ប្រើ ប្រាស់​តាំងពី​ឆ្នាំ​១៩៨៤ មក ម្ល៉េះ ។ មកដល់​ឆ្នាំ​២០០៧- ២០០៨ ពួក​គាត់​មួយ​ចំនួន​ក៏ បាន​សម្រេចចិត្ត​ធ្វើការ​លក់​តៗ គ្នា​ដោយ​មាន​ការទទួលស្គាល់ ពី​លោក​មេភូមិ​និង​មេឃុំ​ក្នុង លិខិត​លក់​ទិញ​ត្រឹមត្រូវ​និង មួយចំនួនទៀត ពួក​គាត់​នៅ​  តែ​រក្សា​ការពារ​ជា​ទ្រព្យសម្បត្តិ របស់​គាត់​មក​ដល់​បច្ចុប្បន្ន នេះ ។​

​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ចំការ​  ក្នុង​ភូមិ​ស្រែ​សារ​និង​ភូមិ​ជ្រេស​  ឃុំ​ត្បែង ស្រុក​សាមគ្គី​មានជ័យ​  ជាច្រើន នាក់​បាន​និយាយថា លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង ក្នុង​ពេល​ថ្មីៗ​នេះ បាន​ប្រឆាំង និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដោយ បញ្ជា​ឱ្យ​គេ​ឈូសឆាយ​ដាំ​កូន ឈើ​នៅលើ​ដី​ចំការ​ពួកគាត់ ទាំង​យប់​ទាំង​ថ្ងៃ ប្រឆាំងនឹង លិខិត​លេខ​១២៨៦ ក​សក ចុះ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម​ដែល​តម្រូវ​ឱ្យធ្វើ​ដោះ ស្រាយ​ជម្លោះដីធ្លី​ទាំងអស់ ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​រួច រាល់​សិន​ចាំ​បន្ត​គិតគូរ​ដំណើរ​បន្តទៀត ។​

​ទាក់ទង​ក្នុង​រឿង​ខាងលើ​  នេះ នៅ​ល្ងាច​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ​២០១៤ អាជ្ញាធរ​  ស្រុក​សាមគ្គី​មានជ័យ​ម្នាក់ និយាយ​សុំ​មិន​ឱ្យ​បញ្ចោ​ញ​  ឈ្មោះ​បាន​ឱ្យដឹងថា​ដី​ប្រជា ពលរដ្ឋ​ដែល​មាន​ទំនាស់​ជា មួយ​ក្រុមហ៊ុន​អូ​ជី ជាមួយ​  លោក វ៉ាន់ វី​រ៉ា​វុឌ្ឍី មាន​ចំនួន​  ១៩៧​គ្រួសារ គឺ​នៅ​ភូមិ​ស្រែ​  សារ ៧២​គ្រួសារ ភូមិ​ជ្រេស​  ៤១​គ្រួសារ និង​ភូមិ​ជំទាវ​  ជ្រែង ៨៤​គ្រួសារ ។ ក៏ប៉ុន្តែ​  ក្រោយពី​មាន​លិខិត​ណែនាំ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​  កសិកម្ម​មក​ក្រុម​ការងារ​ថ្នាក់ ជាតិ និង​ថ្នាក់​ខេត្ត​បាន​ចុះ​  សិក្សា​ដី​ដែល​មាន​ទំនាស់​ខាង លើ​ម្តងទៀត​និង​បាន​ធ្វើការ បូក​សរុប​រាយការណ៍​ជូនទៅ ថ្នាក់លើ​រួចហើយ​ដើម្បី​ធ្វើការ សម្រេច​កាត់​ឱ្យ​ប្រជាពលរដ្ឋ​  ឬ​ទុកជា​ដី​របស់​រដ្ឋ​សម្រាប់​  វិនិយោគ​ដាំ​កូនឈើ​ម្សៅ ក្រដាស តែ​ខាង​ក្រុមហ៊ុន​អូ​ជី​  និង​លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី​  មិន​បាន​គោរព​តាម​ការណែនាំ របស់​ក្រសួង​ឡើយ ។​

​ទង្វើ​របស់​លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី និង​ម៉ា សុខ​ថា ធ្វើ ឱ្យ​បាត់បង់​សន្លឹកឆ្នោត​របស់ គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​ចាស់ដៃ ។​

​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ជា​  ច្រើន​គ្រួសារ​ដែល​ខ្លះ​មាន​ប្តី​ជា មន្ត្រី​យោធា​និង​ខ្លះ​ជា​កង​អង្គ រក្ស​ថ្នាក់ដឹកនាំ​បាន​និយាយ​ឱ្យ​  ដឹងថា កន្លងមក​លោក ថោង​  វ៉ាន់ វី​រ៉ា​វុឌ្ឍី នាយរង​ខណ្ឌ​រដ្ឋ​  បាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន បញ្ជា​ឱ្យ​គ្រឿងចក្រ​របស់​ក្រុម ហ៊ុន ្ញឿ ី ភ​ឡៅ​ណ​ទៅ​ទីណឿ​  ធឿ​ទ្ស្រែ​ឈូសឆាយ​ដី​ចំការ​  ដែល​ពួកគាត់​កាន់កាប់​យ៉ាង អនាធិបតេយ្យ​ពេលខ្លះ​លួច​ដាំ ឈើ​ពេលយប់ ទៀតផង ។

​ទង្វើ​នេះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​កំពង់ឆ្នាំង​បាន​ប្រឆាំង​  និង​លិខិត​លេខ​១២៨៦ ក​សក​  ចុះ​ថ្ងៃ​ទី ២៧.០២. ២០១៤  របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​  កសិកម្ម​ដែល​តម្រូវ​ឱ្យធ្វើ​ដោះ ស្រាយ​ជម្លោះដីធ្លី​ទាំងអស់​ជា មួយ​ប្រជាពលរដ្ឋ​ឱ្យ​រួចរាល់ សិន​ចាំ​បន្ត​គិតគូរ​ដំណើរការ បន្តទៀត ។​

​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​  ជា​ម្ចាស់​ដី​ដែល​មាន​បញ្ហា ខាងលើ​នេះ​សូម​គោរព​ស្នើសុំ​  ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​មេត្តា​  ជួយ​ទប់ស្កាត់​មន្ត្រី​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​កំពង់ឆ្នាំង​និង ក្រុមហ៊ុន​អូ​ជី​បញ្ឈប់​ការ​ឈូស ឆាយ និង​ដាំ​កូនឈើ​លើដី​  ទំនាស់​ជា​បណ្តោះអាសន្ន​សិន​  ដើម្បី​រួច​គ្នា​ដោះស្រាយ​ដោយ សន្តិវិធី ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​  ២២ ខែកក្កដា ឆ្នាំ​២០១៤  នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​  អភិបាលខេត្ត​បាន​និយាយ​ឱ្យ ដឹង​ថា​លោក​មិនទាន់​សម្រេច ដូច​ការនិយាយ​ខាងលើ​ទេ​គឺ លោក​កំពុង​សិក្សា​ជ្រាវ​ជា មួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ជា មុន​សិន ទើប​ធ្វើការ​សម្រប សម្រួល​ដោះស្រាយ​ជូន​ប្រជា ពលរដ្ឋ ។​

​ហើយ​នៅ​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ​២០១៤ ក្រុម​អ្នក សារព័ត៌មាន ៤​អង្គភាព បាន ចុះ​ទៅ​ផ្ទាល់​នូវ​ទិដ្ឋភាព​នោះ​  គឺជា​ដី​ភូមិ​ចាស់​របស់​ប្រជាពលរដ្ឋ​មែន ។ ហើយ​ពេល ដែល​ក្រុម​អ្នកសារព័ត៌មាន យើង​ចុះ​ទៅ​អ្នកបើក​ត្រាក់ទ័រ បើក​រត់គេច និង​ឡាន​របស់ ក្រុមហ៊ុន​បាន​បើក​រត់គេច​ផង ដែរ ៕

2014_07_25b (1) 2014_07_25b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment