0

​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ចំណោម​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម​

​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ចំណោម​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម​

​ខេត្ត​រតនគិរី ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ធាន​នគរបា​ល​ស្រុក​វើន​សៃ និង​ស្រុក​បាន​លុង ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ចំណោម ២ នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម ចាប់ពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វើន​សៃ ខេត្ត​រតនគិរី ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន បុរស​សង្ស័យ​ម្នាក់​ឈ្មោះ​ស៊ី វី​អាយុ​៣៨​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ក្នុង​ឃុំ​ប៉ា​គៀប ស្រុក​មឿង​ខូង​ខេត្ត​ចំប៉ា​សាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម​។​

​ក្នុង​ពេល​ចុះ​បង្ក្រាប​នេះ មុខសញ្ញា​ម្នាក់ ដែល​ជា​ថៅកែ​នៅ​រងចាំ​ឯ​ស្រុក​បា​លុង បាន​រត់គេចខ្លួន​ជាមួយនឹង​រថយន្ត​តា​កូម៉ា​១​គ្រឿង ។

​លុះ​កម្លាំង​យើង​ដេញតាម​ជនសង្ស័យ​បាន​ចត​រថយន្ត​ចោល​នៅ​ភូមិ​រ៉​យ ឃុំ​កិ​ចុង ស្រុក​ប​កែវ ខេត្ត​រតនគិរី ហើយ​រត់​ចូល​ព្រៃ​គេចខ្លួនបាត់​។ រួម​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ​រថយន្ត​និង​អូស​យក​មក​រក្សាទុក​នៅ​ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕
​សុវណ្ណារិទ្ធ​

 

2015_11_03rt (4) 2015_11_03rt (2) 2015_11_03rt (3)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!