0

លោក​សង្ឃ​ក្លែងក្លាយ​៨​នាក់ ត្រូវ​តម្រួត​ថៃ ចាប់បញ្ជូន​មក​កម្ពុជា​វិញ​

លោក​សង្ឃ​ក្លែងក្លាយ​៨​នាក់ ត្រូវ​តម្រួត​ថៃ ចាប់បញ្ជូន​មក​កម្ពុជា​វិញ​

ខេត្ត​បន្ទាយមានជ័យ​៖ បុរស​ជនជាតិ​កម្ពុជា​៨​នាក់​ទៅ​រស់នៅ​ទឹកដី​ថៃ​ក្លែងខ្លួន​ជា​សង្ឍ​ត្រូវ​តម្រួត​ថៃ​ចាប់  រួច​បក​ស្បង់​ចីពរ​ចេញពី​ខ្លួន និង​ចាប់​ដាក់​ក្នុង​រថយន្ត​ទ្រុង​បញ្ជូន​មក​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ខេត្ត​ជី​ម​បូរី ប្រទេស​ថៃ​។​

​រឿង​សង្ឃ​ក្លែងក្លាយ​នេះ​គឺ​ខាង​ថៃ​មាន​ការចាប់​មក​ដី​ខ្មែរ​វិញ​ចំនួន​៧​លើក​រួច​មក​ហើយ​នៅក្នុង​ឆ្នាំ​២០១៥​នេះ ហើយ​ភាគច្រើន​សង្ឃ​ទាំងនោះ​គឺជា​ជន​ស៊ីវិល និង​ចាញ់បោក​មេខ្យល់ ដោយ​គេ​ឲ្យមក​ធ្វើ​ជា​សង្ឃ​ដើររក​លុយ​ក្នុង​ដី​ថៃ​ដើម្បី​យក​លុយ​មក​ចែក​គ្នា​ស្មើ​តែប៉ុណ្ណោះ​។​លោកសង្ឃ​ទាំងនោះ​គឺ​ជា​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​កំពត​ទាំង​អស់ ពួកគេ​ត្រូវ​

​មេខ្យល់​នាំ​មក​កោសក់ និង​ស្លៀកពាក់​ស្បង់​ចីពរ នៅ​ព្រំដែន​បន្ទាប់មក​នាំ​ចូល​ប្រទេស​ថៃ​ ​ដើរ​បិណ្ឌបាត​រកលុយ ​ហើយ​យក​មក​ចែក​គ្នា​ស្មើ​ជាមួយ​មេខ្យល់់ នេះ​គឺជា​ល្បិច​រកលុយ ដោយ​ប្រើប្រាស់​ស្បង់​ព្រះសង្ឃ​ដែល​ជា​សា​នា​របស់​រដ្ឋ​ដើរ​បោកប្រាស់​គេ ៕

 

2015_11_03rt (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!