0

ក្រឡាប់​រថយន្ត​ម៉ាក​វី​ហ្គោ​មួយ​បាំង​កន្លះ​នៅ​ប្រទេស​ថៃ​បណ្តាលអោយ​ពលករ​ខ្មែរ​៤​នាក់​ស្លាប់​និង​១៩​នាក់​រងរបួស​ស្រាល​ធ្ងន់​

ក្រឡាប់​រថយន្ត​ម៉ាក​វី​ហ្គោ​មួយ​បាំង​កន្លះ​នៅ​ប្រទេស​ថៃ​បណ្តាលអោយ​ពលករ​ខ្មែរ​៤​នាក់​ស្លាប់​និង​១៩​នាក់​រងរបួស​ស្រាល​ធ្ងន់​

បន្ទាយមានជ័យ ៖ ក្រឡាប់​រថយន្ត​ម៉ាក​វី​ហ្គោ​មួយ​បាំង​កន្លះ​ពេល​បើក​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ថៃ បម្រុង​ចូល​មក​ទឹកដី​កម្ពុជា​វិញ​ផ្ទុះ​កង់​ម្ខាង​ក្រឡាប់​ចូល​ស្នាមភ្លោះ​បណ្តាលអោយ​ពលករ​ខ្មែរ​៤​នាក់​ស្លាប់​និង​១៩​នាក់​រងរបួស​ស្រាល​ធ្ងន់ ចំណែក​អ្នកបើកបរ​ជនជាតិ​ថៃ​បាន​រត់គេចខ្លួន​បាត់ស្រមោល​    ​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​មូលដ្ឋាន​ឃុំ​វាំង​ខា​ឆាង ស្រុក​កាប៊ីន​បូរី ខេត្ត​ប្រា​ជៀន​បូរី ប្រទេស​ថៃ ឈម​និង​ខេត្ត​បាត់ដំបង​ប្រទេស​កម្ពុជា​។​

​តាម​ការ​អោយ​ដឹង​ពី​ស​ម​ត្ថ​កិច្ច​ព្រំដែន​គោក បានអោយដឹងថា រថយន្ត​ដែល​ក្រឡាប់​បង្ករ​អោយមាន​អ្នកស្លាប់ ម៉ាក​វី​ហ្គោ​មួយ​បាំង​កន្លះ ដឹក​ពលករ​ខ្មែរ​ចំនួន​២៣​នាក់ ជួល​ជិះ​ដើម្បី​ត្រឡប់​មក​កម្ពុជា​វិញ ។ ពលករ​ខ្មែរ​៤​នាក់​ស្លាប់​និង​១៩​នាក់​រងរបួស​ស្រាល​ធ្ងន់​មិនទាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ប្រភព​បាន​បន្តថា រថយន្ត​នោះ​បើកបរ​ដោយ​ជនជាតិ​ថៃ លុះដល់​ចំនុច​កើតហេតុ​ខាងលើ​ក៏​បាន​ផ្ទុះ​កង់​ម្ខាង​ក្រឡាប់​ចូល​ស្នាមភ្លោះ​បណ្តាល​អោយ​ពលករ​ខ្មែរ​ស្លាប់​និង​របួស​ជាច្រើន​នាក់ តែម្តង ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ថៃ​បាន​នាំយក​សព និង​ជនរងគ្រោះ ទៅ​រក្សាទុក និង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​ហើយ​រង់ចាំ​ការបញ្ជូន​ត្រឡប់​មក​ទឹកដី​កម្ពុជា​វិញ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន ៕

 

2015_11_02rt1 (2) 2015_11_02rt1 (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!