បាត់ដំបង ៖ សមត្ថកិច្ចច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង លោក ចែត្រសេដ្ឋាប្រធានច្រក លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ លោក មាស ចន្ធី គយ ប្រធានក្រុម ឃុបឃិតគ្នាបើកដៃអោយទំនិញគេចពន្ធហូរចូលរាល់ថ្ងៃ ដោយមានរថយន្តតាក់ស៊ីតូចៗចូលដឹកយ៉ាងគគ្រឹកគគ្រេង។
ប្រភពពីកម្មករបានអោយដឹងថា ការនាំចេញទំនិញពីប្រទេសថៃសត្ចមាន់ជល់ ១ ក្បាលត្រូវបង់ ៣ ម៉ឺនរៀល ទូរទស្សន៍ ឬធុងបាស១គ្រឿង បង់ប្រាក់ ២ ម៉ឺនរៀល ចំពោះកម្មករចេញពេលយប់មិនមានសំបុត្រ ៥០ បាត ចំពោះរថយន្តតាក់ស៊ី ចេញចូលដឹកទំនិញប្រភេទគ្រឿងកំប៉ុង គ្រឿងចាហួយក្នុង ១ ថ្ងៃចាប់ពី២ដងទៅ៣ដង បង់ក្នុង១ដង២០០បាតចំនួនជាង២០គ្រឿង ។ ការប្រមូលពន្ធក្រៅផ្លូវការនេះ គឺនៅត្រឹមហោប៉ៅអស់លោកប៉ុន្មាននាក់នេះប៉ុណ្ណោះ មិនបានចូលរដ្ឋទេ ។ ដូច្នេះសូមលោក ឆាយ បូ ប្រធានគយ និងរដ្ឋាករស្រុកកំរៀង ជួយពិនិត្យឡើងវិញផង និងពិនិត្យរថយន្តដឹកទំនិញពេលយប់ផង ៕
ដោយសោមឌី