បាត់ដំបង ៖ លោក សួស សុខដារ៉ា នាយនគរបាលអន្តោប្រវេសន៍ ឃុបឃិតគ្នា គាបសង្កត់ អោយកូនចៅយកតម្លៃកសិផល ដឹកចេញទៅប្រទេថៃថ្លៃជាងឆ្នាំ ២០១៤ដូចជាកសិផលខ្មែរ ដំឡូងមី ល្ពៅ ពោត សណ្តែក ម្ទេស និងត្រីងៀតត្រីឆ្អើរ ជាពិសេស បំពានអនុក្រឹត្យ ៦៨ អោយពលរកចំណាកស្រុក និងបើកទ្វាច្រកព្រំដែនទាំងយប់ តាមការអោយដឹង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៥ ។
តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ប័ណ្ណបរិផាសឆ្លងដែន ធ្វើសំរាប់ប្រជាពលរកឆ្លងដែនទៅប្រទេសថៃក្នុងម្នាក់១៥០០បាត( ប្រាក់ថៃ)ចំពោះប្រជាពលរដ្ឋខេត្តប៉ៃលិន រីឯប្រជាពលរដ្ឋមកពីខេត្តផ្សេង យកតម្លៃថ្លៃជាងនេះ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ៣៥.០០០ រៀល ។
សំបុត្រសំរាប់ចូលទៅប្រទេសថៃធម្មតាលក់១០០០រៀល ។ ចំពោះពលករខ្មែរខ្លះ មិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ដែលមកពីបណ្ដាខេត្តផ្សងៗ ដូចជា ស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវក៏អាចធ្វើប័ណ្ណឆ្លងដែនបានដែរអោយតែមានប្រាក់ ។
ប្រភពបញ្ជាក់ថា ការដឹកកសិផលពីមុន១រថយន្តសមត្ថកិច្ចបានអោយបង់ប្រាក់១២០០បាតប្រាក់ ថៃ (១៥ម៉ឺនរៀល) នៅដើមឆ្នាំ២០១៥ សមត្ថកិច្ចបានគាបសង្កត់ត្រូវអោយបង់ប្រាក់១រថយន្ត១៥០០បាត ប្រាក់ថៃហើយប្រជាពលរដ្ឋដឺកត្រីងៀតត្រីឆ្អើរបន្តិចបន្តួចយកទៅលក់នៅដីថៃត្រូវពួកគេគាបសង្កត់អោយបង់ប្រាក់គ្មានការយោគយល់។ ប្រជាពលរដ្ឋសូមអោយលោកអភិបាលខេត្ត និងថ្នាក់លើជួយពិនិត្យចំណុចនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះផង ។ នៅពេលយប់ច្រកទ្វាព្រំនេះ បានអោយរថយន្តដឹកទំនិញចេញពីប្រទេសថៃយ៉ាងរលូនផងដែរ។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានទូរស័ព្ទទៅលោក សួស សុខដារ៉ា ដើម្បីសុំការបំភ្លឺប៉ុន្តែគាត់មិនលើកទូរស័ព្ទ ៕