0

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មេ ចំនួន ៣ ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល ខូចខាត​ពិបាក​ធ្វើ​ចរាចរណ៍​

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មេ ចំនួន ៣ ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល ខូចខាត​ពិបាក​ធ្វើ​ចរាចរណ៍​

ខេត្ត​បន្ទាយមានជ័យ​៖ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​បើក​ការដ្ឋាន ជួសជុល​ផ្លូវ​មេ ចំនួន​៣​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល កាល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់​ពី​រង​ការខូចខាត ទ្រុឌទ្រោម ពិបាក​ធ្វើ​ចរាចរណ៍​។​

​លោក ឈុំ ពេជ្រ ចៅសង្កាត់ អូរ​អំបិល​បាន​លើកឡើង​ថា ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​នេះ មាន​ចំនួន ៣ ខ្សែ​ប្រវែង​១៥៩០​ម៉ែត្រ ដោយ​ផ្លូវ​ចំនួន​៣ ខ្សែ​នេះ ជា​ផ្លូវ​មេ​សម្រាប់​ឲ្យ​ពលរដ្ឋ ធ្វើដំណើរ​បាន​ស្រួល ចរាចរ ឆ្លងកាត់​ប្រើប្រាស់ ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​តែងតែ​ស្នើសុំ​ថវិកា​ជួសជុល ដោយឡែក​សម្រាប់​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា ១០៣​លាន​រៀល និង​ថវិកា​ពលរដ្ឋ​១​លាន​រៀល​។​

​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ជានិច្ច​ជា​កាល​រដ្ឋាភិបាល ដែលមាន​សម្ដេច ហ៊ុន សែន ជា​ប្រមុខ​តែង​ផ្ដោត សំខាន់​លើ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា ផ្លូវជាតិ​និង​ផ្លូវលំ​គ្រប់​ទីកន្លែង​នោះ​ទេ ត្រូវបាន​ស្ថាបនា​ពី​គ្មាន​ផ្លូវ​ទៅ​ជា​ផ្លូវ ក្រាល​គ្រួស​ក្រហម ប្រែក្លាយ​ទៅ​ជា​ផ្លូវ​បេតុង ឬ​កៅស៊ូ​ផ្សារភ្ជាប់​ពី​ជនបទ​មក​ទី​រួម​ក្រុង ស្របតាម​អនុសាសន៍​ទីណា មាន​ផ្លូវ​ទីនោះ​មាន​ក្តីសង្ឃឹម ៕​

 

2015_10_31rt2 (2) 2015_10_31rt2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!