0

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្តារលូ​ស្ទះ​នៅ​ភូមិ​ផ្សារ​ព្រំ​

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្តារលូ​ស្ទះ​នៅ​ភូមិ​ផ្សារ​ព្រំ​

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​កំទេច​សម្រាម​គ្រប់​ប្រភេទ បាន​ធ្លាក់​ចូលទៅក្នុង​លូ​បង្ហូរ​ទឹកស្អុយ ត្រង់​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​បណ្តាលឱ្យ​កកស្ទះ​ហូរ​ទឹក​ពី​លើ​គម្រប​លូ អស់​រយៈពេល​ជា​យូរថ្ងៃ រហូតដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ អភិបាលខេត្ត​ប៉ៃលិន បាន​ប ញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​ដឹកនាំ​ក្រុម​ការងារ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត យក​គ្រឿងច​ក្រអេ​ស្កវ៉ា​ទ័រទៅ​ជី​កកកាយ​បើក​គម្រប​លូ ដើម្បី​ចូក​យក​ថង់ សំបក​ដប​ទឹក​សុទ្ធ និង​សម្រាម​ផ្សេងៗ ចេញពី​លូ​ដើម្បី​កុំឱ្យ​បង្ក​ការស្ទះ​តទៅទៀត ។​

​ប្រភព​ព័ត៌មាន​ពី​លោក មាស សាវ៉ាត មេភូមិ​ផ្សារ​ព្រំ បាន​រៀបរាប់​ឱ្យដឹងថា ដោយ សារ​ប្រជាពលរដ្ឋ​មួយចំនួន ខ្វះ​ការយល់ដឹង​ចំពោះ​ការចាក់ចោល​សម្រាម ដោយ​អ្នកខ្លះ​បោះចោល​ក្នុង​លូ លុះ​យូរៗ​ទៅ បណ្តាល​ឱ្យ​កកស្ទះ​ក្នុង​លូទឹកស្អុយ​ហូរ​ទៅណា​លែងកើត បណ្តាលឱ្យ​ហូរ​លើ​គម្រប​លូ ជះក្លិន​ស្អុយ​អា​សោ​ច ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ រហូតដល់ ព្រឹ ក​ថ្ងៃទី​២៤​នេះ ប្រជាពលរដ្ឋ​នៅ​បន្ត​នាំ​គ្នា​កើប​សំរាម​ចេញពី​ក្នុង​លូ បន្ទាប់​ពី​អភិបាលខេត្ត​ប៉ៃ លិន បញ្ជា​ឱ្យ​អភិបាល​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុម​ការងារ​ខាង​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន ឱ្យ​យក​គ្រឿងចក្រ​ទៅ​បើក​គម្រប​រួចមក ។ លោក​បន្ត​ទៀត​ថា រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ មន្ត្រីរាជការ បាននាំគ្នា​ចូក​កកាយ​យក​សម្រាម​ទាំងនោះ​ចេញ​ស្រឡះ​ល្អ ហើយ តែ​នៅ​ថ្ងៃស្អែក​បន្តទៀត ។

​លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្លូវ​ថ្នល់ លើគ​ម្រ ប​លូ មិន​ត្រូវ​បន្ត​នាំគ្នា​បោះ​សម្រាម​ចោល​ទៅក្នុង​លូទឹកស្អុយ​នេះឡើយ ព្រោះ​អាច​ឱ្យ​កក ស្ទះ​ហូរ​ចុះ​ទៅ​ក្រោម​មិន​រួច បណ្តាលឱ្យ​ហូរ​លើផ្លូវ បង្ក​ជា​ក្លិន​អាក្រក់​ប៉ះពាល់​ដល់​សុខភាព យើង​ម្នាក់ៗ​ដែល​រស់នៅ​ក្បែរ​នោះ​ដែរ ។ ដូច្នេះ​បន្ទាប់​ពី​អាជ្ញាធរ​ស្តារលូ​នេះហើយ បងប្អូន ទាំងអស់ ត្រូវ​តែ​រក្សា​អនាម័យ ត្រូវដាក់​សម្រាម​ក្នុង​ថង់ ឬ​ធុង រួច​ឱ្យ​រថយន្ត​ដឹក​ទៅ​ចាក់ចោ ល​នៅ​ទីលាន​ចាក់សម្រាម ទើប​នៅ​ថ្ងៃ​ខាង​មុខ​មិន​បង្ក​ឱ្យមាន​ការកកស្ទះ​លូ​ទៀតឡើយ ។

​ចំណែក​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ខណៈ​អាជ្ញាធរ​កំពុងតែ​យក​គ្រឿងចក្រ​ទៅ បើក​គម្រប​លូ ស្រាប់តែ​មាន​ជន​អគតិ​មួយចំនួន​បាន​ចេញ​មក​ហាមឃាត់ ដោយ​សំអាង​ថា ដី​ត្រង់ចំណុច​សំបុក​ចាប នៅក្បែរ​លូទឹកស្អុយ​នោះ​ជា​ដី​ទំនាស់ មិន​ត្រូវ​ឱ្យ​អាជ្ញាធរ​ឬ​នរណា ម្នាក់​ប៉ះពាល់​នោះឡើយ ។ តែ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​មាន​តួនាទី​គ្រាន់​តែ​បើក​លូ​បង្ហូរ ទឹកស្អុយ​ចេញ​ពី​ផ្លូវ​ប៉ុណ្ណោះ មិនមាន​អ្វី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ ហើយ​ក៏​បន្ត​នាំ​គ្នា​បើក​គម្រប លូ​រហូតដល់​បាន​សម្រេច និង​យក​សម្រាម​ចេញ​ផងដែរ ៕

2015_10_31ch2 (1) 2015_10_31ch2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!