0

​ការជួញដូរ និង​លាក់ទុក​គ្រឿងញៀន ៣ ករណី​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ការជួញដូរ និង​លាក់ទុក​គ្រឿងញៀន ៣ ករណី​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

ខេត្ត​មណ្ឌលគិរី ៖ ជនជាតិ​បរទេស​ម្នាក់ រួម​និង​ស្ត្រី​ជនជាតិ​ខ្មែរ​៣​នាក់ ជាមួយ​និង​គ្រឿងញឿន​មួយចំនួន​ត្រូវ​បង្ក្រាប​និង​ចាប់ខ្លួន​ជា​បន្ត​បន្តាប់​ក្នុង​ប្រតិបត្តការ​រយៈពេល​២​ថ្ងៃ ដែល​ធ្វើឡើង ដោយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​លោក ឡេវ ប៉ុន នាយរង​ការិយាល័យ​គ្រឿងញៀណ​នៃ​ស្នងការដ្ឋាន បានអោយដឹងថា នគរបាល​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​ជា​បន្ត​បន្តាប់ ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​កម្លាំង​ឃ្លាំមើល ហើយ​សមត្ថកិច្ច​បាន​បំពេញ​ភារកិច្ច​នេះ ប្រកប​ដោយ​ភាពជោគជ័យ​ដោយ​ក្នុង​នោះ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​មួយ​ចំនួន ។​

​នៅ​ថ្ងៃ​ទី​២៨​តុលា ២០១៥​វេលា​ម៉ោង​១៩​និង​៤៥​នាទី​កម្លាំង​ការិយាល័យ សហការ​ជាមួយ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ផ្ទះសំណាក់​ភ្នំ​មាស (​បន្ទប់​លេខ​០៨)​ស្ថិត​នៅ​ចំនុច​ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​រួម​និង​វត្ថុតាង ក្នុងនោះ​ទី​០១​ឈ្មោះ ជុំ កុម្ភៈ ហៅឡែន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ក្រុងភ្នំពេញ ។ និង​ទី ២ ឈ្មោះ ថាច ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ផ្ទះសំណាក់​ផ្ទាល់ មាន​ទីលំនៅ​ខេត្តកណ្តាល ។ វត្ថុតាង រួមមាន សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន​(ICE)១៣​កញ្ចប់ ទម្ងន់​៨.០៥​ក្រាម រួម​ទាំង​ទូរស័ព្ទ និង​ប្រាក់​មួយ​ចំនួន​។​

នៅ​ថ្ងៃ​ទី​២៩​តុលា​២០១៥ វេលា​ម៉ោង​០៩​និង​៥០​នាទី សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះជួល​មួយ​កន្លែង​កម្មសិទ្ធិ​របស់​ឈ្មោះ ប៉ូច ណារិន ស្ថិតនៅ​សង្កាត់​ស្ពាន​មានជ័យ​ដដែល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យឹម ស្រី​ម៉ៅ ភេទ ស្រី​អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ រកឃើញ​គ្រឿងញៀន​(ICE)១៥​កញ្ចប់​ទម្ងន់​២.០៤​ក្រាម ។ លោក​នាយ​រង​បន្ត​ថា នៅ​ថ្ងៃ​ដដែល នគរបាល​បាន​បន្ត​ឆេកឆេរ​ផ្ទះជួល​មួយកន្លែង​ទៀត​ស្ថិតនៅ​សង្កាត់​ស្ពាន​មានជ័យ​ដដែល ក្រោម​ការសម្របសម្រួល​និតិ​វិធី ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក​សាន សុភះ ។

ករណី​ដោយឡែក កាលពី​ម៉ោង​ប្រមាណ ៤- ៣០ នាទី​ត្រូវ​ថ្ងៃទី​២៩ ខែតុលា សមត្ថកិច្ច​ក៏​បាន​ឆែកឆេរ ករណី​ជនបរទេស​ម្នាក់ ជា​ជនជាតិ​អាឡឺម៉ង់ រកឃើញ នៅដើ​ម​កញ្ជារ​ចំនួន ២៤ ដើម និង​គ្រាប់​កញ្ឆា ក្រៀម ចំនួន​២០​គ្រាប់ ដែល​ជនបរទេស​ឈ្មោះ ទ្រី​ប ម៉ា​ឈ័រ​រៀ​ហាត អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​អាឡឺម៉ង់ មុខរបរ​ជា​ជាង​ជួសជុល​ម៉ូតូ​ធំ ដាំ ព្រមទាំង​មាន​លាក់​ទុក​គ្រាប់​កញ្ជារ​ក្រៀម​ថែមទៀត ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤ នាក់​ត្រូវ​បញ្ជួន​ទៅ​ពន្ធនាគារ ខេត្ត​រង់ចាំ​បញ្ជួន​ទៅ​សាលា​ដំបូងចា​ត់​ការ​តាម​និតិវិធី ។​
​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​នេះ​បាន​អោយដឹងថា តាម​បណ្តា​ក្រុង​និង​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​មណ្ឌលគិរី អ្នក​សែ​ប និង​ការ​ចែកចាយ​គ្រឿងញៀ ន​បាន​ក្លាយ​ជា​ក្តី​កង្វល់​របស់​ប្រជា​ពលរដ្ឋ​យ៉ាងខ្លាំង ព្រោះ​ជន​ទាំងនោះ​តែងតែ​បង្ក​ភាពអនាធិបតេយ្យ អំពើចោរកម្ម និង​ការរំលោភ​សែ​ប​សន្ថវៈ​ជាដើម ។​

សូមបញ្ជាក់​ថា ទោសទណ្ឌ​នៃ​គ្រឿងញៀន​នេះ យោង​តាម​ច្បាប់​ប្រទេស​កម្ពុជា ជន​ណា​ដែល​លាក់​ទុក ឬ​ជួញដូរ​គ្រឿងញៀន ចាប់ពី​80​ក្រាម​ឡើងទៅ និង​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​អស់​មួយ​ជិវិត ៕

 

2015_10_30ch1 (1) 2015_10_30ch1 (2) 2015_10_30ch1 (3)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!