ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ជាកម្មករត់តុតុ បាយកាហ្វេរ នៅក្នុងទីក្រុងបាំងកក ប្រទេសថៃធ្លាក់ពីលើផ្ទះបោកក្បាលបែកស្លាប់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកាន់មាតុភូមិវិញនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់អោយសាច់ញាតិនៅក្នុងបរិវេណវត្តបាលិលេយ្យ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍ធ្លាក់ស្លាប់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ។
បើតាមការអះអាងពីបងប្អូនជនរងគ្រោះបានប្រាប់ថា សាកសពនេះមានឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅឋានភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជនរងគ្រោះចេញពីកន្លែងធ្វើការងារ លុះមកដល់បន្ទប់ស្នាក់នៅវិញស្រាប់តែដើរធ្លាក់ពីលើផ្ទះបោកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្តង និងបានយកទៅសង្គ្រោះបន្ទាន់ទេ ដោយមានអារៈហូរឈាមចេញច្រើនពេក។ បងប្អូនេជនរងគ្រោះបានបន្តថា ជនរងគ្រោះនេះបានទៅរកការងារបាន៣ខែមកហើយដោយទៅស្របច្បាប់ផងដែរ និងបានធ្វើការរងារទទួលបានប្រាក់ខែចំនួន៧០០០បាត លុយថៃ ស្មើរនិង២២៥ដុលា្លក្នុងមួយខែ និងបានផ្ញើរលុយកាក់ជូនឪពុកម្តាយទើបបានតែ២ខែសោះ ស្រាប់ធ្លាក់ពីលើផ្ទះស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពីបានសមត្ថកិច្ចប្រគលសាកសពជនរងគ្រោះទៅកាន់បងប្អូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរគ្រោះខាងលើនេះ នៅឯស្រុកកំនើតរបស់ជនរងគ្រោះ ៕