ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរយនាក់ ក្រោមការដឹកនាំលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ធ្វើបុណ្យខួបលើកទី១១ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅក្នុងបរិវេនសាលាខេត្តបន្ទាយមានជ័យ ។
ក្នុងនាមខ្ញុំជាកូនជាចៅទាំងអស់ទូលថ្វាយព្រះសពហវសាធុការសូមសម្តែងនូវក្តីភាពនិងកតញ្ញូធម៍ចំពោះព្រះមហាករុណាទិគុណដ៍ជ្រាលជ្រៅបំផុតនិងសូមលំអោនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណ្យបុណ្យដល់វត្ថុសក្តិសិទ្ធិក្នុងលោកនិងបារមីនៃទេវតារក្សាស្វេតឆត្រសូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គលមហាប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យមានព្រះរាជសុខមាលភាព ល្អបរិបូរ ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានជន្មាយុយ៉ឺនយូរជាងរយព្រះវស្សាដែលព្រះអង្គកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៍ត្រជាក់នៃប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តន៍តរៀងទៅ ។
ទូលព្រះបង្គំទាំងអស់គ្នាសូមលំអោនកាយបួងសួងដល់គុណព្រះរតនត្រ័យកែវទាំង៣ គុណបុណ្យទេវតារក្សាព្រះមហាស្វេតច្ឆត្រនិងគុណបុណ្យវត្ថុសក្តិសិទ្ធិក្នុងលោកសួមជួយបីបាច់ថែរក្សាព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឲ្យមានព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់ដ៍ត្រជាក់ដល់ទូបង្គំយើងទាំងអស់គ្នាតរៀងទៅ ៕