0

ប្រកាស​លោក សំ សាវឿន ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ប៉ៃលិន​

ប្រកាស​លោក សំ សាវឿន ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ប៉ៃលិន​

ប៉ៃលិន ៖ លោក សំ សាវឿន ពីមុន​ជា​អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ប៉ៃលិន ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ប៉ៃលិន    ។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​ក្រោម​អធិបតីភាព​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសន លោក​កើត សុធា​អភិបាលខេត្ត​ប៉ៃលិន​ព្រមទាំង ប្រតិភូ​អប​ដំណើរ ព្រះសង្ឃ ទាំង​គណៈ​និង​មន្ត្រីរាជការ​ស្ថាប័ន​ចំណុះ​ក្នុង​ខេត្ត​ប៉ៃលិន​ជាច្រើន​រយ​នាក់​ចូលរួម​ផង​ដែរ​។​

​លោក ញ៉ែម វ៉ា​លី អនុរដ្ឋលេខាធិកា​រក​ក្រសួង​ធម្មការ​នឹង​សាសនា បាន​អាន​ប្រកាស លេខ ១០៥ ក​.​ធ​.​ស​.​ប្រក  ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ ២០១៤ របស់ ក្រសួង​ធម្មការ​នឹង សាសនា សម្រេច​តែងតាំង​លោក សំ សាវឿន ជា​ប្រធាន​មន្ទីរ​ធម្មការ​នឹង​សាសនា ខេត្ត​ប៉ៃលិន ជំនួស​លោក សំ អ៊ុង​ពៅ ដែល​ត្រូវ​ចូល​និវត្ត និង​តែងតាំង​ថ្នាក់ដឹកនាំ​សមាគម អាចារ្យ​ខ្មែរ​ខេត្ត​ប៉ៃលិន​ចំនួន ១៦ រូប ។​

​លោក សំ សាវឿន ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសន ខេត្ត​ប៉ៃលិន​បាន​ធ្វើ​ការគោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​រដ្ឋធ​ម្ម​នុ​ញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ  ខិតខំ​អនុវត្ត​ឲ្យបាន​ល្អ​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ដែល​បាន​កំណត់ ពង្រឹង​វិស័យ​ការងារ  រក្សា​សាមគ្តី​ផ្ទៃក្នុង និង​សហការ​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ។​

​លោក​កើត​សុធា​អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​ស​ន៏​ថា​នៅ​ខេត្ត​ប៉ៃលិន​មាន​វត្ត​ចំនួន ២៩ វត្ត​មាន​ព្រះសង្ឃ​ចំនួន ២៨៦ អង្គ​(​ភិក្ខុ​ចំនួន ៨៩ អង្គ សាមណេរ ចំនួន ១៩៧ អង្គ )​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​ធម្មការ​និង​សាសនា​។​

​លោក​បាន​បន្តថា​ការរៀបចំ​ពិធី​ប្រកាស​ចូល កាន់​តំណែង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ប៉ៃលិន​នា​ថ្ងៃនេះ​គឺ​ដើម្បី​ដឹកនាំ និង​អនុវត្ត​ការងារ​ផ្នែក​ព្រះពុទ្ធសាសនា ក្នុង​ខេត្ត​ប៉ៃលិន​ឲ្យបាន​រីកចម្រើន​កាន់តែ​ប្រសើ​រឡើង ។​

​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា មាន ប្រសាសន៍ថា ប្រធាន​មន្ទីរ​ដែល​ទើប​នឹង​តែងតាំង​ថ្មី​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​រក្សា​សាមគ្គី​ផ្ទៃក្នុង​និង​ត្រូវមាន​សហការ​ល្អ​ជាមួយ​មន្ទីរ​អង្គភាព​ព័ន្ធ​ដើម្បីឲ្យ​ការអនុវត្ត​ការងារទទួល​បាននូ​វ​ជោគជ័យ   ។​

​លោក​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​សមាគម​អាចារ្យ​ខ្មែរ​ខេត្ត​ប៉ៃលិន​ដែល​បាន​ប្រកាស​តែងតាំង​ជាមួយគ្នា​នេះ​គឺ​ត្រូវ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ក្រម សីលធម៌ ដើម្បី​ការពារ​វប្បធម៌ ប្រពៃណី​ជាតិ​ឲ្យបាន​ល្អ ៕

 

2014_07_24l 2014_07_24l (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment