0

ការប្រកួត​អ៊ុំ​ទូក​លើក​ទី​ ១៥ ​មាន​ចំនួន ​២៤ ​គូ​ និង​តាំង​ពិ​ពណ៌​លក់ទំនិញ​គ្រប់​ប្រភេទ​

ការប្រកួត​អ៊ុំ​ទូក​លើក​ទី​ ១៥ ​មាន​ចំនួន ​២៤ ​គូ​ និង​តាំង​ពិ​ពណ៌​លក់ទំនិញ​គ្រប់​ប្រភេទ​

​បាត់ដំបង​៖ ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប​ប្រពៃណីជាតិ ក្នុងឱកាស​អបអរសាទ​រ ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​លើក​ទី​១៥​មាន​ចំនួន​២៤​គូ​ដើម្បី​រំលឹក​គុណ​ដល់​វរៈ​កងទ័ពជើងទឹក​ជំនាន់​មុន​និង​តាំង​ពិ​ពណ៌​លក់ទំនិញ​កម្ពុជា​-​ថៃ​គ្រប់​ប្រភេទ ​នា​រសៀល ថ្ងៃទី​២៦-២៧ ខែតុលា ឆ្នាំ​២០១៥​នៅ​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបង​។​

​ក្នុង​ពិធី​នេះ​លោក អ៊ុក វង្ស ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ជា​គណៈអធិបតី​និង​មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់ គណប្រតិភូ ខេត្ត​ត្រាត ខេត្ត​ច័ន្ទ​បុរី ព្រះរាជាណាចក្រ​ថៃឡង​ដ៍ និង​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ ខេត្ត​បាត់ដំបង និង​ប្រតិភូ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ប៉ៃលិន ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ គ្រប់​ប្រភេទ ជុំវិញ​ខេត្ត កីឡាក កីឡា​កា​នី ទូក​ទាំង​៣​ខេត្ត សរុប​ប្រមាណ​៨០៧ នាក់ មាន​ទូក ចំនួន​២៤​ទូក ភ្ញៀវ​ជាតិ​និង​អន្តរជាតិ អាជីវករ សប្បុរស់ជន ប្រជាពលរដ្ឋ ចូលរួម​រាប់ម៉ឺន​នាក់​។​

​លោក សុខ គង់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ អ៊ុំ​ទូក​ខេត្ត បាន​អោយ​ដង​ថា ខេត្ត​បាត់ដំបង បាន​រៀបចំ​ពិធី​បុណ្យ​អ៊ុំ​ទូក ថ្នាក់​ខេត្ត​នេះ​បាន​ធ្វើឡើង ចាប់តាំងពី​ឆ្នាំ​២០០០​មក ដោយសារតែ ក្នុង​ខេត្ត​បាត់ដំបង​បាន​ជួប គ្រោះទឹកជំនន់​២ ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ឆ្នាំ​២០១២ និង​២០១៣​កន្លង​ទៅ​ពី​ធី​នេះ​ត្រូវបាន​ផ្អាក​។​

​លុះ​ឆ្នាំ​២០១៥​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យជាតិ និង​អន្តរជាតិ ជាពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញាត​ឱ្យ ធ្វើ​ពិធី​បុណ្យ​អ៊ុំ​ទូក​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​នេះ​ឡើង​វិញ ដើម្បី​អបអរសាទរ​រំលឹក​ខួប ដល់​វីរៈ​កងទ័ពជើងទឹក ដ៏​អង់អាច​ខ្លាហាន ដែល​បាន​ប្រយុទ្ធ​យក​ជ័យជំនះ លើ​ខ្មាំងសត្រូវ​នា​សម័យមុន ដែល​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ របស់​បុព្វបុរស​ខ្មែរ ។

​លោក សុខ គង់ បានបញ្ជាក់​ថា ទូក​ដែល​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ប្រកួត​នា​ឆ្នាំ​នេះ គឺមាន​២៤​ទូក កីឡាករ កីឡា​ការ​នី ចំនួន​៨០៧​នាក់ ក្នុងនោះ កីឡាករ​បម្រុង​មាន​ចំនួន​២១៦​នាក់ និង​មាន​កីឡាការិនី​ចំនួន​១២០​នាក់ បម្រុង​៣២​នាក់ ហើយ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៦​និង​២៧​ខែតុលា​ឆ្នាំ​២០១៥ ដើម្បី​អបអរ​សា​ទេ ថ្ងៃបុណ្យ​ចេញ ព្រះវស្សា គឺ​ថ្ងៃ​១៤-១៥​កើត​ពេញ​បរ​មី ខែ​អស្សុជ ដើម្បី​ភ្ជាប់​ទៅ និង​ប្រពៃណី របស់​បងប្អូន​ខ្មែរ​យើង នៅ​ខេត្ត​បាត់ដំបង ដែល​តែងតែ​ធ្វើជា​រៀងរាល់​ឆ្នាំ​រហូត​មក​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត បាន​មានប្រសាសន៍ថា​ពិធី​នេះ​ឡើង​នា​ពេល​នេះ ដើម្បី​អបអរសាទរ​បុណ្យ​អ៊ុំ ទូក​ថ្នាក់​ខេត្ត នេះ​ឡើង​ដើម្បី​ជ្រើសរើស​ចំណាត់ថ្នាក់​ល្អ យក​ទៅ​ប្រកួត​នៅ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ពេលខាងមុខ​នេះ ។​បន្ទាប់​ពី​ការប្រកួត អ៊ុំ​ទូក ពេល​ថ្ងៃ​    ​នៅពេល​យប់​ក៏​មាន​បាញ់​កាំជ្រួច បង្ហោះ​គោម និង​បណ្តែតប្រទីប កំដរ ជូន​ប្រជាពលរដ្ឋ​ទិញ​ទំនិញ យក​ទៅ​ប្រើប្រាស់ ផងដែរ​ដើម្បី​ញាំ​ង​អោយ​ពិធី​នេះ​កាន់តែ​មាន​ភាព​អធឹកអធម ថែម​ទៀត​។

​ដោយឡែក តាំងពី​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០១៥ កន្លងមក កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​បាន​ខិតខំ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ​យប់​ដោយ​មិន​គិពី​ការនឿយហត់​ឡើយ ៕​

 

2015_10_27a (1) 2015_10_27a (2) 2015_10_27a (3) 2015_10_27a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!