ខេត្តប៉ៃលិន៖ ដីដែលអាជ្ញាធរខេត្ត ធើ្វការដោះដូរឲ្យប្រជាពលរដ្ឋរស់នៅតំបន់សម្បុកចាប ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មករស់នៅដីថ្មីចំណុចអូរតាសៀម ជាប់ក្រវ៉ាត់ព្រំដែន ក្នុងភូមិផ្សារព្រំដដែលនោះ ត្រួវបានគេមើលឃើញថា ជាដីដែលមានការពាក់ព័ន្ធដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តប៉ៃលិន តាមរយះដីកាលេខ៥៩(ចៅក្រមបន្ទប់«ក») ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ដែលចេញដោយលោក លាង សួគ៍ ប្រធានសាលាដំបូងខេត្តប៉ៃលិន ។
តាមខ្លឹមសារដីកាសម្រេចរក្សាការពារ ត្រួវគេមើលឃើញថា៖ ជាដីដែលមានទំនាស់មិនទាន់ដោះស្រាយរួចរាល់នៅឡើយនោះទេ ដែលភាគីនៃម្ចាស់ទំនាស់នោះ គឺលោក យិន សាវុធ ហៅ អ៊ុង វណ្ណៈ ជាម្ចាស់បំណុល ជាមួយលោក ឌី ហុក និងឈ្មោះ នង ស៊ីវត្ថាន ជាសហកូនបំណុល ។ តាមខ្លឹមសារដីកាគឺបានសម្រេចថា៖ ហាមឃាត់ជាបន្ទាន់លើសហកូនបំណុលឈ្មោះ ឌី ហុក និងឈ្មោះ នង ស៊ីវត្ថាន ព្រមទាំងតតិយជនផ្សេងៗទៀត មិនឲ្យលក់-ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ឬកម្មសិទ្ធិ ធ្វើអំណោយ ឬមត៌ក ដាក់ធានា, ដាក់ហ៊ីប៉ូតែកទៅឲ្យអ្នកដទែ និងមិនឲ្យសាងសង់សំណង់ ដាំដំណាំនិងឈួសឆាយផ្សេងៗ នៅលើអចលនវត្ថុនោះ ។
តាមប្រភពព័ត៌មានពីលោក យិន សាវុធហៅ អ៊ុង វណ្ណៈ ជាមនុស្សពិកាភ្នែកទាំងពីរ និងជាម្ចាស់ដីបានរៀបរាប់ទាំងអួលដើមកឲ្យដឹងថា៖ គាត់មានដីទំហំ២០ម៉ែត្រ គុណ៥០ម៉ែត្រ បានកាន់កាប់តាំងពីឆ្នាំ២០០០មកម្លេះ ជាដីរបបមេភូមិចែកឲ្យ តែក្រោយមកនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១០ រូបគាត់បានទៅបោះបង្គោលព្រំដីបន្ថែម តែត្រួវឈ្មោះ ឌី ហុក មកវាយបំផ្លាញចោលអស់ ព្រមទាំងប្រាប់គាត់ថា បានទិញដីនេះពីឈ្មោះ ប៉ាក ប៊ុននឿន ទៅហើយ តែតាមពិតដីដែល ឌី ហុក ទិញនេះជាដីឡូត៌ផ្សេងទៅវិញនោះទេ ។
ប្រភព័ត៌មានបន្តថា៖ ចាប់តាំងពីពេលនោះមក រូបគាត់បានដាក់ពាក្យប្តឹងទៅមេឃុំ មេស្រុក ខេត្ត រហូតដល់តុលាការ ហើយតុលាការបានចេញដីកាសម្រេចរក្សាការពារ ទៀតផង ។ រូបគាត់បានស្នើរសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរូបគាត់ផង ព្រោះរូបគាត់មានតែដីមួយនេះទេសម្រាប់ការរស់នៅ ហើយណាខ្លួនគាត់ពិការទៀត ពុំបានទៅរកអ្វីជាដុំកំភួន ដើម្បីទ្រទ្រងជីវភាពឡើយ ។
តាមប្រភពព័ត៌មានមួយផ្សេងទៀតបានឲ្យដឹងថា៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បែរជាមានបុរសម្នាក់ឈ្មោះ ភិន វ៉ាន់ ហៅប្រុស ជាសមាជិកក្រុមការងារគណៈកម្មការ ដើម្បីចុះស្រង់ទិន្នន័យចំនួនខ្នងផ្ទះ នៅចំណុចតំបន់សម្បុកចាប់ មកដកយកទៅបំផ្លាញចោល ដោយមិនខ្លាចដីការបស់តុលាការឡើយ ។ ទង្វើនេះត្រួវបានគេនិយាយថា មើលទៅដីកាអ្វីដែលចេញដោយតុលាកា គឺពុំមានប្រសិទ្ធភាពនោះទេ បើបុគ្គលឈ្មោះភិន វ៉ាន ហៅប្រុស នេះ មិនខ្លាចផងនោះ តើរូបបុគ្គលម្នាក់នេះយកច្បាប់ទៅទុកឯណា ?
ពាក់ព៏ន្ធបញ្ហានេះដែរ អ្នកយកព័ត៌មាន មិនអាចសុំការទំនាក់ទំនងតាមទូរស័ព្ទទៅលោក ភិន វ៉ាន់ ហៅប្រុសបានទេ ព្រោះទូរស័ព្ទមិនចូល ។
កាលពីថ្ងៃទី២០រហូតមកដល់ថ្ងៃទី២៣ខែ១០ឆ្នាំ២០១៥មានគណៈកម្មការ និងប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសាធារណការនិងដឹកបញ្ជូនខេត្ត លោកអភិបាលស្រុកសាលាក្រៅ/ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និងមន្ត្រីជំនាញឃុំ ស្រុក/ខេត្ត ព្រមទាំងមន្ទីរព័ត៍មានខេត្ត/និងអ្នកយកព័ត៍មានក្នុងខេត្តប៉ៃលិន បានមកចុះជា១គណៈកម្មការ ដើម្បីពិនិត្យប្រព័ន្ធលូទៅលើផ្លូវជាតិលេខ៥៧នៅចំណុចខាងក្បូងវត្តផ្សារព្រំក្នុងភូមិផ្សារព្រំ ដែលមានសំរាមកកស្ទះ ក្នុងលូ ហើយមានទាំងដី ? ក្នុងនោះ លោកប្រធានមន្ទីរសាធាណកានិងដឹកបញ្ជូន បានយកគ្រឿងច្រក១គ្រឿងកំពុងតែកាយគម្របលូចេញ ដើម្បីយកកាកសំណលចេញពីក្នុងលូ នៅពេលនោះ មានបុរសម្នាក់ឈ្មោះ ភិន វ៉ាន ហៅប្រុសបានបើកបររថយន្តទំនើបមកហាម ដល់គណៈកម្មការនៅកន្លែងកាយលូ ហើយបានមានជម្លោះពាក្យសំដីជាមួយលោកអភិបាលស្រុក និងប្រមាថមើលងាយដល់ក្រុមការងារ ដែលចុះពិនិត្យប្រព័ន្ធលូ ព្រមទាំងជេរនៅមុខប្រជាពលរដ្ឋផងដែរ ៕
ស សារឿន