0

រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បង្ក្រាប​ឈើ​ប្រណីត​ចំនួន​ពីរ​រថយន្ត

រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បង្ក្រាប​ឈើ​ប្រណីត​ចំនួន​ពីរ​រថយន្ត

ខេត្ត​មណ្ឌលគិរី  ៖  ក្នុង​រយៈ​ពីរ​ថ្ងៃ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា សហការ​ជាមួយ​នគរបាល​អធិការដ្ឋាន​ស្រុក ចាប់​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើប្រណិត​ចំនួន​ពីរ​គ្រឿង​ជា​បន្តបន្ទាប់ ។ ប្រតិបត្តិការណ៏​នេះ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤-២៥ តុលា នៅ​ចំនុច​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ច្រកចូល​ទៅ​ផ្លូវ​សាលាស្រុក​ចាស់ ក្នុង​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​។​

​លោក​រឿង សុផាត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បានឲ្យដឹងថា ឈើប្រណិត​ដែល​កម្លាំង​ជំនាញ​នឹង​កម្លាំង​នគរបាល​បង្ក្រាបបាន​មាន​ចំនួន​សរុប​៣១​កំណាត់ សុទ្ឋសឹង​ជា​ប្រភេទ​ឈើ​បេង ។ លោក​បន្តថា នៅ​ថ្ងៃ​ទី​២៤ តុលា កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​បាន​រថយន្ត​ម៉ាក ឡង់​គ្រីស័រ​កែច្នៃ ដែល​មាន​ផ្ទុក​ឈើ​ប្រភេទ​បេង​ចំនួន​២២​ដុំ នឹង​នៅ​ថ្ងៃទី​២៥ តុលា កម្លាំង​ជំនាញ​ធ្វើការ​ចាប់​បង្ក្រាប​បន្តបាន រថយន្ត​ម៉ាក​ធុន​ត្រា មាន​ផ្ទុក​ឈើប្រណិត​បេង​ចំនួន​៩​ដុំ​។  ក្រោយពី​ចាប់​បង្ក្រាបបាន​ជោគជ័យ​ទាំងពី​ករណី​រថយន្ត​ល្មើស​នឹង​វត្ថុតាង ត្រូវបាន​ជំនាញ​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ដើម្បី​ចាត់ការ​តាមច្បាប់​។

​ដោយឡែក តាម​សេចក្តី​រាយ​ការណ៏​ពី​ស្រុកកោះ​ញែក​បានឲ្យដឹងថា ជំនួញ​ឈើប្រណិត​កំពុង​មាន​សកម្មភាព​ម​មា​ញឹក​ជាខ្លាំង បន្ទាប់​ពី​រដូវប្រាំង​បាន​ឈាន​ចូល​មក​ដល់ ខណៈ​ការដឹកជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​គ្រប់​ប្រភេទ ជា​ពិសេស​រថយន្ត​ប្រភេទ​សាំ​យ៉ុង ត្រូវបាន​គេ​មើលឃើញថា មាន​សកម្មភាព​ច្រើន​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត យកទៅ​លក់​តាម​ព្រំដែន​នានា​ក្នុង​ខេត្ត​រតនគិរី ។​

​ប្រភព​បានឲ្យដឹងថា ឈើ​ដែល​គេ​ដឹក​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ទៅ​ខេត្ត​រតនគិរី គឺ​ត្រូវ​ឆ្លងកាត់​មុខមន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ រួមទាំង​មន្ត្រី​ជំនាញ​ផងដែរ​។ បើ​គេ​គិត​ពី​ចង្ងាយ​ផ្លូវ​ពី​ស្រុក​កោះ​ញែក​ទៅ​ព្រំដែន​អូរយ៉ាដាវ​ខេត្ត​រតនគិរី គឺ​ត្រូវ​ឆ្លងកាត់​ស្រុក​ជាច្រើន​ដូចជា ស្រុក​កោះ​ញែក​(​មណ្ឌលគិរី​) ស្រុក​លំផាត់ ក្រុង​បាន​លុង ស្រុក​ប​កែវ នឹង​ចុងក្រោយ​គេ​គឺ​ស្រុក​អូយ៉ាដាវ (​រតនគិរី​) ដែល​មាន​ច្រករបៀង​ជាច្រើន សម្រាប់​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​៕

 

2015_10_25a (2)

2015_10_25a (3)

2015_10_25a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!