0

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​-​ថៃ​ជួបគ្នា​ដើម្បី​ពង្រឹង​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​-​ថៃ​ជួបគ្នា​ដើម្បី​ពង្រឹង​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ជួប អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថៃ​ដើម្បី​ពង្រឹង​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​ធ្វើការ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​ការ​ឯកសារ​ក្លែងក្លាយ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​ភេរវកម្ម ផ្សេងៗ​ទៀត​កាលពី​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៥​។

​នៅ​ក្នុង​ការ​ជំនួប​រវាង នាយក​ឧត្តសេនីយ៏ សុខ ផល អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​នឹង​លោក​ឧត្តមសេនីយ៏ ណាត់​ថន​ផ្រោះ​សុថន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថៃ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី​នោះ គេ​សង្កេតឃើញ​វត្តមាន​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត លោកស្នងការ ខេត្ត​ព្រមទាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ទាំង​ភាគី​កម្ពុជា ទាំង​ភាគី​ថៃ ។​

​នាយក​ឧត្តមសេនីយ៍សុខ ផល​បាន​មានប្រសាសន៍ថា ដោយសារ​កា​សហការគ្នា​បាន​ល្អ​នេះ​មានការ​ចំណេញ​ទាំង​ភាគី​កម្ពុជា ទាំង​ភាគី​ថៃ​ក្នុង​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ ដូចជា​អន្តោប្រវេសន៍​ខុសច្បាប់ អំពើរ​ភេរវកម្ម​ឆ្លងដែន ការជួញដូរ​ចែកចាយ​គ្រឿងញៀន ហើយ​ថ្មីៗ​កន្លងមក យើង​បាន សហការគ្នា ឃាត់ខ្លួន​បាន​មុខសញ្ញា​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ទទួល​លទ្ធផល​ជោគជ័យ​ផងដែរ​៕

 

2015_10_22a (1) 2015_10_22a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!