ខេត្តមណ្ឌលគីរី ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១៥០០ នាក់ ព្រមទាំងចូលរួមពីអង្គការមនុស្សលោកថ្មី បានចូលរួមក្នុងពិធី យុទ្ធនាការចុះឈ្មោះចូលរៀន សំរាប់ការបើកបវេសនកាលនាពេលខាងមុខ ។
ការបើកយុទ្ធនាការនេះ គឺដើម្បី ជូនដំណឹងដល់មាតាបីតា សិស្សដែលគ្រប់អាយុចូលរៀន អោយនាំកុលបុត្រកុលធីតា មកចុះឈ្មោះចាប់ពីពេលនេះ តទៅ នៅតាមសាលារៀនទាំងអស់ ។ យុទ្ធនាការចុះឈ្មោះចាប់ផ្តើមចេញដំណើរពីសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ នៅម៉ោងប្រមាន ៨ ព្រឹក ដង្ហែរជុំវិញផ្សារសែនមនោរម្យ និងបានបញ្ចប់នៅវេលាម៉ោងប្រហែល ១០ ព្រឹក ។ «ការចុះឈ្មោះចូលរៀន គឺមិនមានបង់ប្រាក់ទេ» ៕