0

ផ្លូវដែក​ត​ភ្ជាប់​ពី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ភ្នំពេញ​គ្រោង​ជួសជុល​នៅ​ឆ្នាំ ២០១៧

ផ្លូវដែក​ត​ភ្ជាប់​ពី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ភ្នំពេញ​គ្រោង​ជួសជុល​នៅ​ឆ្នាំ ២០១៧

​ខេត្ត​បន្ទាយមានជ័យ ​៖ ​លោក លី បូរិន ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក​បាន​ប្រាប់ថា ផ្លូវ​ដែល​កំពុង​កសាង​ពី​ក្រុង​សិរីសោភ័ណ​ដល់​ក្រុង​ប៉ោយប៉ែត​គឺ​គ្រោង​កសាង​ឲ្យ​ហើយ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ ដើម្បី​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវដែក​ថៃ ។​

​លោក​បាន​បន្តថា ចំពោះ​ផលប៉ះពាល់​ដូចជា​កាស៊ីណូ​ជាប់​ព្រំដែន​គឺ​ខាង​ក្រុមហ៊ុនសម្រេច​រុះរើ​ចេ​ញ​ដោយ​ខ្លួនឯង ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្លូវដែក​នោះ​គឺ​ត្រូវបាន​ដោះស្រាយ​រួច​ហើយ ប៉ុន្តែ​អ្នក​ដែល​តវ៉ា​កន្លងមក​គឺជា​អ្នក​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ហើយ​តវ៉ា​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ពី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ក្រុងភ្នំពេញ​គ្រោង​នឹង​ជួសជុល​ជា​បណ្តើរៗ​នៅ​ឆ្នាំ​២០១៧ ដែល​ការជួសជុល​នេះ​គឺជា​ថវិកាជាតិ​ទាំងស្រុង ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុង​រក​ដៃគូរ​ដើម្បី​កសាង​ផ្លូវដែក​ឲ្យបាន​ល្អ និង​តាម​ស្តង់ដារ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យទាន់​ប្រទេស​យើង​សមាហរណកម្ម​អាស៊ាន​ផងដែរ ៕

 

2015_10_20b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!