0

​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេស​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ស្លាប់​០២​នាក់​និង​របួសធ្ងន់​៣​នាក់​

​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេស​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ស្លាប់​០២​នាក់​និង​របួសធ្ងន់​៣​នាក់​

បាត់ដំបង ៖ រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេស​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ស្លាប់​០២​នាក់​និង​របួសធ្ងន់​៣​នាក់​កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ​នៅ​ចំនុច​ភូមិ​និង​ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​រថយន្ត​ធំ​ដឹក​ខ្សាច់​បើកបរ​ពី​ត្បូង​ទៅ​ជើង​(​ពី​បាត់ដំបង​ទៅ​ខេត្ត​បន្ទាយមានជ័យ​)​ពេល​នោះ​រថយន្ត​ដឹក​ខ្សាច់​បាន​បើកភ្លើង​សញ្ញូ​ស្តាំ​រួច​ឈប់​ចត​ភ្លាមនោះ​ស្រាប់តែ​រថយន្ត​ប្រភេទ​តួ​រី​ស​បើកបរ​ពី​ក្រោយ មក​បុក​ភ្លាម​ឮសូរ​ដូច​រន្ទះបាញ់់​ហើយ​អ្នកភូមិ​នាំគ្នា​ទៅ​មើល​មិន​ដឹង​ថា​នរណា​ជាំ​តៃកុង​ឡាន​អ្នកណា​ជា​ភ្ញៀវ​ទេ​គឺ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​អន្តរាគមន៍​តែ​ម្តង​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៏​ខេត្ត​បានឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ទី​១​ឈ្មោះ​ហ៊ុន​ម៉ា​ណេ​.​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​ព្រៃវែង ។ ទី​២​ឈ្មោះ​ហូ​យ​ផេង​.​ប្រុស​.​អាយុ​៥៧​ឆ្នាំ​ស្លាប់​។ រីឯ​នាក់​រងរបួស​ចំនួន ៣ នាក់​.​ទី​១​ឈ្មោះ ម៉ៅ លិន .​ស្រី អាយុ​១២​ឆ្នាំ នៅ​ភ្នំពេញ​.​ទី​២ ឈ្មោះ ហ៊ុន លី ប្រុស អាយុ​៥៣ ឆ្នាំ នៅ​ភ្នំពេញ ទី​៣ ឈ្មោះ សៅ សុភ​ក្រ័ ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភ្នំពេញ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ។ ចំណែក​តៃកុង​រថយន្ត​ដឹក​អ្នកដំណើរ​គេច​ខ្លួន​មួយចំនួន​ទៀត​បាត់ ។ រថយន្ត​បង្ក​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z1318 ​រថយន្ត​ដក​ខ្សាច់​ម៉ាក​ហីយ៉ាន់ដាយ​ពាក់ស្លាក​លេ​ខ​កំពង់ធំ​3A1142 ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៏​ខេត្ត​បាន​សន្និដ្ឋានថា ពេល​ចុះ​ពិនិត្យ​កន្លែងកើតហេតុ មិនឃើញ​មាន​ស្នាម​ហ្វ្រាំង​បើ​អ្នកបើកបរ​រថយន្ត​បង្ក​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេស​មាន​ការប្រុងប្រយ័​ត្ន​ពេល​បើកបរ​ទោះ​មាន​អ្វី​មក​ពី​មុខ​ឬ​អ្នក​បើក​ស្រប​ទិស​គ្នា​ឈប់ ទោះ​គាត់​បើក​លឿន​យ៉ាងណា ក៏​អាច​ចាប់​ហ្វ្រាំង​បានដែរ ប៉ុន្តែ​សង្ស័យ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេស​ងងុយដេក​។​

​ចំណែក​ឯ​រថយន្ត​ទាំងសងខាង​ត្រូវ​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​ថ្មគោល​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​តាមច្បាប់​៕

 

2015_10_20c (1) 2015_10_20c (2) 2015_10_20c (3)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!