0

​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​លោកស្រី​សុខុន​នាយ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨១៧​មើលមិនឃើញ​

​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​លោកស្រី​សុខុន​នាយ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨១៧​មើលមិនឃើញ​

បាត់ដំបង​៖ ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ខុស ច្បាប់ រាល់ថ្ងៃ នៅ​ខែ​តុលា ឆ្នាំ​២០១៥ បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច​    ​តាម​ច្រករបៀង​ប៉ុស្តិ៍ អូរ​ល្វា ក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង លោក ស្រី សុខុន នាយ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក ៨១៧ និង​មន្ត្រី​យោធា​សឹក​រង​ស្រុក​សំពៅ​លូន ឃុបឃិត​គ្នា​យក​ប្រាក់​ធ្វើ​មើលមិនឃើញ ។​

​ប្រភព​មន្ត្រី​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​បានអោយដឹងថា​ស្រី​សុខុន​នាយ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨១៧  និង​កម្លាំងយោធា សឹក​រង​ស្រុក​សំពៅ​លូន​បាន​បើកភ្លើង​ខៀវ ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ពលករ​ធ្វើ​ចំណាក់ស្រុក​ឆ្លងដែន​ខុស​ច្បាប់​តាម​អូរ​ព្រំដែន ដោយ​ថ្នូរ​និង​ប្រាក់​មួយ​ចំនួន ចូល​ហោប៉ៅ​មិន​គិត​តួរ​នាទី​និង​ភារកិច្ច​ប្រចាំ​នៅ​ទីនោះ​ ។

​ប្រភព​ពី​ពលករ​បានឲ្យដឹងថា ពួកគាត់​ត្រូវបាន​មេខ្យល់​មិន​ស្គាល់​(​ឈ្មោះ​)​នាំ​ចួល​ទៅ​រក​​​ការងារ​ធ្វើ​នៅតាម​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​ថៃ ដោយ​បង់ប្រាក់​ក្នុង​មួយ​នាក់​(២៥០០​បាទ​ថៃ​)  ចំណែក​ការបង់ឲ្យ​សមត្ថកិច្ច​ដែល​យាម​នៅ​ព្រំដែន​នោះ​វិញ​គឺ​លើ​មេខ្យល់​ជា​អ្នក​បង់​ឲ្យ​សមត្ថកិច្ច​២​អង្ករ​ភាព​ខាងលើ ។​

​បើ​តាម​សេចក្តីប្រកាសព័​តិមាន​ពី​ក្រសួង​មហាផ្ទៃ​ក៏​ដូច​អគ្គៈស្នងការដ្ឋាន​នគ​រ​បាល​ជាតិ ឲ្យ​សមត្ថកិច្ច​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ធ្វើ​យ៉ាងណា​រឹតបណ្តឹង​រាល់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ខាន​តែ​បាន ។ ប៉ុន្តែ​ផ្ទុយទៅវិញ សមត្ថកិច្ច​ដែល​មាន​តួនាទី​ការពារ​ ​ព្រំដែន​គោក ​បែរជា​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​យ៉ាង​ដូច្នោះ​ទៅវិញ​៕

 

 2015_10_20a (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!