បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនជាក់ស្តែងនិង ដកហូតនូវថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១១គ្រាប់ កាលពី វេលាម៉ោង៤និង២៥នាទីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ វត្តចក្រីភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថា បុរសសង្ស័យទាំង២នាក់ មានឈ្មោះ គង់ ពឿន អាយុ ២២ ឆ្នាំ រស់នៅភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ និងឈ្មោះឃុត ឆ អាយុ២៦ឆ្នាំ រស់នៅភូមិទួល ឃុំបារាំងស្រុកភ្នំព្រឹកនិង ដកហូតនូវថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១១គ្រាប់។
លោកអធិការរងបានបញ្ជាក់ថា នៅមុនពេលកើតហេតុនេះសមត្ថកិច្ចបានទទួលព័ត៌មាន ថា មានករណីចែកចាយ និងជួញដូរគ្រឿងញៀនមួយដែលកំពុងប្រព្រឹត្តិឡើងនៅក្នុងបរិវេណវត្តចក្រី ។ នៅពេលនោះដែរលោកក៏បានចាត់កម្លាំងចេញប្រតិបត្តិការទៅកាន់ចំណុចខាង លើដោយប្រទះឃើញជនសង្ស័យមានគ្នា២នាក់ទើបកម្លាំងបានសុំគោលការណ៍ទៅ លោកព្រះរាជអាជ្ញាធ្វើការឃាត់ខ្លួនតែម្តង ។ ជនសង្ស័យជាមុខសញ្ញាចាស់ចែកចាយ គ្រឿងញៀន។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាងសមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកានស្នងការដ្ឋាននគរបាលខេត្តបាតដំបងដើម្បីចាត់ការបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕