0

​កម្លាំង​នគរបាល​ក្រុង​សំរោង ឃាត់​សា​ហាយ​ស្មា​ន់​១​គូ នៅ​ផ្ទះសំណាក់ លី ហុង​បញ្ជូនទៅ​តុលាការ​

​កម្លាំង​នគរបាល​ក្រុង​សំរោង ឃាត់​សា​ហាយ​ស្មា​ន់​១​គូ នៅ​ផ្ទះសំណាក់ លី ហុង​បញ្ជូនទៅ​តុលាការ​

ឧត្តរមានជ័យ ៖ កម្លាំង​នគរបាល​ក្រុង​សំរោង ឃាត់​សា​ហាយ​ស្មា​ន់​១​គូ នៅ​ផ្ទះសំណាក់ លី ហុង​ ​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​បុរស​រងគ្រោះ​ជា​ប្តី កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ភូមិ​ឈូក សង្កាត់​សំរោង​ ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តុលាកា​។​

​សមត្ថកិច្ច​នគរបាល​ល​បានឲ្យដឹងថា ស្ត្រី​ម្នាក់​បាន​ផិត​ប្ដី ឈ្មោះ ឈិន ដាវិន  អាយុ​២៧​ឆ្នាំ មានកូន​៣​នាក់ រស់នៅ​ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។ ហើយ​បុរស​សង្ស័យ​ដែល​លួច​ដេក​ជាមួយ​ប្រពន្ធ​គេ​នោះ​មានឈ្មោះ អា​ត ដឿ​ន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។

​សមត្ថកិច្ច​នគរបាល​បាន​បន្តថា ការចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តាម​បណ្តឹង​ប្តី​ដើម​ធ្វើ​ការតាមដាន​ជាច្រើនលើក អំពើ​ផិតក្បត់​បំពាន​មាត្រា​៧​ច្បាប់​ឯក​ពន្ធន​ភាព ទោស​បញ្ញត្តិ​ពី​១​ខែ​ដល់​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​ដល់​១​លាន​រៀល ៕

 

2015_10_15b

Filed in: បញ្ហាផ្លូវភេទ

Recent Posts

Bookmark and Promote!