0

​ឆេះ​អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង​នៃ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ​បំផ្លាញ​សម្ភារៈប្រើប្រាស់​មួយចំនួនធំ​

​ឆេះ​អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង​នៃ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ​បំផ្លាញ​សម្ភារៈប្រើប្រាស់​មួយចំនួនធំ​

ខេត្ត​បាត់ដំបង ៖ អគ្គីភ័យ​ឆេះ​អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង នៃ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ បំផ្លាញ​ការខូចខាត​៤​បន្ទប់ និង​ឯកសារ​សិក្សា សម្ភារៈ​សិក្សា​មួយចំនួន និង សម្ភារៈ​ប្រើប្រាស់​មួយចំនួនធំ សង្ស័យ​មាន​អ្នក​លួច​ដុត ព្រោះ​មិន​មាន​មនុស្ស​ស្នាក់​នៅ​ទេ កាលពី​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុម ៣៣ ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។ កម្លាំង​អធិការ​ស្រុក និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្មគោល​.​សហការ​ជាមួយ​កម្លាំង​ប៉ុស្ត៍ប​ន្សាយ​ត្រែង​និង​ប្រជា​ការពារ​ចូល​រូ​ម​ពន្លត់ភ្លើង​កំពុង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ហើយក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភយ័​ខេត្ត​មក​ជួយ​ចំនួន​៣​ឡាន​    ​តែ​ប្រើ​ទឹក​អស់​១​ឡាន​ទេ​។​

​ប្រជាពលរដ្ឋ​បញ្ជាក់​អោយដឹងថា ៖ កម្លាំង​នគរបាល​ប៉ុ​ស្ត៍រូង​ជ្រៃក្រោម​ការដឹកនាំ​រប​ស់​លោក ឆែម សា​មុន នាយប៉ុស្តិ៍ មិន​មាន​នរណា​ម្នាក់​នៅ​កន្លែងកើតហេតុ​ទេ ដោយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ឡើយ ។​

​កម្លាំង​សមត្ថកិច្ច​បាន​អោយដឹង​ថា អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង​ស្មើ ៤ បន្ទប់ បណ្តោយ​២០​ម x ៥​ម​. ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ សម្ភារៈ​ខូចខាត​រួមមាន ឯកសារ​សិក្សា​មួយចំនួនធំ សម្ភារៈ​សិក្សា នឹង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ គិត​ជា​ប្រាក់​សរុប​ការខូចខាត​ប្រហែល​ជិត​១០០០០​ដុល្លា​(​មួយ​ម៉ឺន​ដុល្លា​)​។​

​សមត្ថកិច្ច​បាន​បញ្ជាក់់​ថា នៅពេល​កើតហេតុ នៅក្នុង​បរិវេណ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ មិន​មាន​ភ្នក់ភ្លើង ពេល​លោកគ្រូ​អ្នកគ្រូ​ស្នាក់​នៅ​មាន​ភ្លើងអគ្គិសនី តែ​ពេល​ពួកគាត់់​ទៅ​ផ្ទះ​គាត់​បិទ​គប់ (​ព្រី​ភ្លើង​) ដូច្នេះ​ករណី​ឆេះ​អគារ​ខាងលើ​សង្ស័យ​មាន​គេ​លួច​ដុត ដោយ​ខឹង​នាយក​សាលា ឬ​គ្រូបង្រៀន​នៅ​ទីនោះ ដោយ​ប្រការ​ណាមួយ​ជាក់​ជា​ពុំខាន ៕

 

2015_10_10b (2) 2015_10_10b (1)

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!